ព័ត៌មានអន្ដរជាតិ
Intel ប្ដេជ្ញាបន្ថែមការវិនិយោគជាង ២០០ លានដុល្លារ នៅម៉ាឡេស៊ី
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp នឹងវិនិយោគបន្ថែមចំនួន ៨៦០ លានរីងហ្គីត (២០៨ លានដុល្លារអាមេរិក) ដើម្បីធ្វើឱ្យម៉ាឡេស៊ីក្លាយជាមជ្ឈមណ្ឌលប្រតិបត្តិការផ្គុំ និងសាកល្បងផលិតផលរបស់ខ្លួន ដែលនឹងជួយជំរុញដល់តួនាទីម៉ាឡេស៊ីក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់បន្ទះឈីបសកល។

លោក អាន់់វ៉ា បានបង្ហោះសារលើបណ្ដាញសង្គម Facebook របស់លោក កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនអាមេរិក Intel បានធ្វើការសន្យានេះក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក និងលោក Lip-Bu Tan នាយកប្រតិបត្តិក្រុមហ៊ុនកាលពីថ្ងៃចន្ទ។ លោកបានបន្ថែមថា ក្រុមហ៊ុន Intel បានប្ដេជ្ញាបន្ថែមការវិនិយោគដោយសារតែក្រុមហ៊ុនមានទំនុកចិត្តលើផែនការរយៈពេលវែងរបស់ម៉ាឡេស៊ី។
លោក អាន់វ៉ា បានសរសេរបន្តថា ក្រុមហ៊ុន Intel ដំណើរការនៅម៉ាឡេស៊ីរួចហើយ ជាមួយនឹងរោងចក្រវេចខ្ចប់ទំនើបមួយកន្លែងតម្លៃ ១២ ប៊ីលានរីងហ្គីតនៅរដ្ឋ Penang ដែលសាងសង់បាន ៩៩% ហើយ។ កាលពីឆ្នាំ ២០២១ ក្រុមហ៊ុនក៏បានសន្យាវិនិយោគ ៧ ប៊ីលានដុល្លារ។
គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីរួមចំណែកប្រហែល ១៣% នៃការវេចខ្ចប់ ការដំឡើង និងការធ្វើតេស្តបន្ទះឈីបរបស់ពិភពលោក។ បច្ចុប្បន្ន ម៉ាឡេស៊ីកំពុងខិតខំពង្រឹងតួនាទីរបស់ខ្លួនក្នុងខ្សែច្រវ៉៉ាក់ផ្គត់ផ្គង់សកល ខណៈដែលប្រទេសធំៗប្រកួតប្រជែងគ្នាដើម្បីពង្រីកឧស្សាហកម្មបន្ទះឈីបរបស់ពួកគេ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


