ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលគ្រោងបង្កើនថវិកាការពារជាតិឆ្នាំ ២០២៦ដល់ជាង៣៤ពាន់លានដុល្លារ
ថវិកាការពារជាតិរបស់អ៊ីស្រាអែលសម្រាប់ឆ្នាំ២០២៦ ត្រូវបានកំណត់ចំនួនប្រហែល ៣៤,៦៣ពាន់លានដុល្លារ កើនឡើងពីជាង២៧ពាន់លានដុល្លារនៅឆ្នាំ២០២៥។ នេះបើតាមសេចក្ដីរាយការណ៍ពីការិយាល័យរដ្ឋមន្ត្រីការពារជាតិនាថ្ងៃសុក្រទី៥ខែធ្នូឆ្នាំ២០២៥ ខណៈដែលគណៈរដ្ឋមន្ត្រីបានចាប់ផ្តើមពិភាក្សាអំពីផែនការចំណាយសម្រាប់ឆ្នាំក្រោយ។

រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich បានឯកភាពលើក្របខ័ណ្ឌកញ្ចប់ថវិកាថ្មី។ លោក Katz បាននិយាយថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) នឹងបន្តផ្តោតលើការគាំទ្រទាហាន និងកាត់បន្ថយបន្ទុកលើកងទ័ពបម្រុង។ ការិយាល័យរបស់លោកបានលើកឡើងថា «យើងនឹងបន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងកងទ័ព IDF និងដោះស្រាយតម្រូវការរបស់អ្នកប្រយុទ្ធឲ្យបានពេញលេញ ព្រមទាំងកាត់បន្ថយបន្ទុកលើកងទ័ពបម្រុង ដើម្បីធានាសន្តិសុខរបស់រដ្ឋអ៊ីស្រាអែលនៅគ្រប់ជួរមុខ»។
យោងតាមការិយាល័យរបស់លោក Smotrich ថវិកាការពារជាតិឆ្នាំ២០២៦គឺកើនឡើងប្រមាណ១៤,៥ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ មុនពេលសង្រ្គាមហ្គាហ្សាផ្ទុះឡើង។
សង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងជម្លោះឆ្លងព្រំដែនជាមួយក្រុមហេសបូឡា បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង។ អ៊ីស្រាអែលបានចំណាយប្រហែល៣១ពាន់លានដុល្លារ លើប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា និងលីបង់ក្នុងឆ្នាំ២០២៤៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


