ជីវិតកម្សាន្ដ
ជំនួយពីក្រុមស្ម័គ្រចិត្ត ហេង វិសាល ជើងទី១ បានដឹកទៅកាន់ខេត្ត៣ ខណៈកំពុងត្រូវជំនួយសម្ភារៈចាំបាច់បន្ថែម
ជំនួយគាំទ្រពីក្រុមស្ម័គ្រចិត្ត ហេង វិសាល លើកទី១ បានបញ្ចេញទៅកាន់ខេត្តចំនួន ៣ ៧ឡាន ខណៈកំពុងកៀរគរសម្ភារៈចាំបាច់ ដូចជា តង់ នំទាហាន និងស្បៀងក្រៀម ពីសប្បុរសជន ដើម្បីបញ្ជូនទៅកាន់ពលរដ្ឋភៀសសឹកនៅភូមិសាស្ត្រដែលរងការគំរាមកំហែងពីឈ្លានពាន ជាបន្តបន្ទាប់ទៀត។

បើតាមរបាយការណ៍បឋមពីការដឹកជញ្ជូនជំនួយរបស់លោក ហេង វិសាល បញ្ជាក់ថា ម្សិលមិញក្រុមជំនួយគាំទ្ររបស់លោក បានដឹកជំនួយចេញពីទីតាំងទទួលជំនួយ Eat More សរុបចំនួន ៧ឡាន ដោយបែងចែកទៅខាងខេត្តព្រះវិហារ ៣ឡាន, ឧត្តរមានជ័យ ២ឡាន និងសៀមរាប ២ឡាន។

ដោយឡែកសម្រាប់ពុធនេះ ក្រុមការងារស័គ្រចិត្តកំពុងតែរៀបចំដាក់ចេញទៅជាបន្តបន្ទាប់ទៅកាន់ខេត្ត និងស្រុកដែលរងការគំរាមកំហែងពីការឈ្លានពាន។ អាស្រ័យហេតុនេះ លោកថា “ពួកយើងពិតជាត្រូវការកម្លាំងបន្ថែមដើម្បីជួយរៀបចំអីវ៉ាន់ដូច្នេះសូមបងប្អូនមកជួយផង”។
លោកបន្ថែមទៀតថា សម្តាប់សប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ អាចចូលរួមលើរបស់ដែលចាំបាច់សម្រាប់គ្រាអាសន្ននេះ ដែលរួមដូចជា តង់, ស្បៀងក្រៀម, ត្រីខ ត្រីងៀត, នំទាហ៊ាន និង អង្ករ ។
ឯទីតាំងទទួលជំនួយ គឺនៅទីតាំងដដែល Eat More (បឹងកក់) ឬអាចមកជួយជាកម្លាំង ដោយទំនាក់ទំនងលេខទូរស័ព្ទក្រុមការងារស័គ្រចិត្ត 070 99 85 20/ 012 99 85 20 ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


