ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ត្រៀមរៀបចំបោះឆ្នោតអំឡុងពេលសង្គ្រាម បន្ទាប់ពីការរិះគន់របស់លោកត្រាំ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំការបោះឆ្នោតអំឡុងពេលសង្គ្រាមក្នុងរយៈពេលពី៦០ទៅ៩០ថ្ងៃខាងមុខ បើសភា និងដៃគូលោកខាងលិចយល់ព្រម។ នេះគឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា លោកហ្សេលេនស្គីកំពុងក្រាញអំណាចមិនលែង។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៥របស់សារព័ត៍មាន NBC ថ្លែងក្នុងអំឡុងពេលត្រឡប់មកពីកិច្ចប្រជុំជាមួយមេដឹកនាំសហភាពអឺរ៉ុបវិញ លោកហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តត្រូវតែស្ថិតនៅលើប្រជាជនអ៊ុយក្រែន។ លោកបានរៀបរាប់ថា «នេះគឺជាសំណួរសម្រាប់ប្រជាជនអ៊ុយក្រែន មិនមែនប្រជាជនពីបណ្តាប្រទេសផ្សេងទេ»។ យ៉ាងណា លោកបានបន្ថែមថា លោក «ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះឆ្នោត» បើសម្ព័ន្ធមិត្តជួយធានាសុវត្ថិភាព។
លោកបានអំពាវនាវដល់សហរដ្ឋអាមេរិក និងអឺរ៉ុបឲ្យជួយគាំទ្រផ្នែកភស្តុភារ និងសុវត្ថិភាព ដោយលើកឡើងថា ប្រជាជនរាប់លាននាក់ដែលត្រូវបានផ្លាស់ទីលំនៅ ទាហានជួរមុខ និងអ្នករស់នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី នឹងតម្រូវឲ្យមានការរៀបចំការបោះឆ្នោតពិសេស។ បច្ចុប្បន្ន រដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែនហាមឃាត់ការបោះឆ្នោតក្រោមច្បាប់អាជ្ញាសឹក ដែលជំរុញលោកហ្សេលេនស្គី ត្រូវស្នើសុំឲ្យសភាកែប្រែច្បាប់ ប្រសិនបើចាំបាច់។
កាលពីពេលថ្មីៗនេះ លោកត្រាំ បានប្រាប់សារព័ត៌មាន Politico ថា ប្រជាធិបតេយ្យរបស់អ៊ុយក្រែនកំពុងរងការខូចខាត ដោយសារតែខ្លួនមិនបានរៀបចំការបោះឆ្នោតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ សេចក្តីអត្ថាធិប្បាយរបស់លោក ដែលត្រូវបានបន្ទរដោយកូនប្រុសរបស់លោក គឺលោក Donald Trump Jr. ដែលបានលើកឡើងថា លោកហ្សេលេនស្គី កំពុងអូសបន្លាយសង្រ្គាមដើម្បីបន្តកាន់អំណាច បង្កឲ្យមានការខកចិត្តនៅក្នុងទីក្រុងកៀវ។ ទោះជាយ៉ាងណាក៏ដោយ តំណាងរាស្ត្របក្សប្រឆាំងបានព្រមានម្តងហើយម្តងទៀតថា ការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាមសកម្មអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងផ្តល់ផលប្រយោជន៍ដល់រុស្ស៊ី។

លោកហ្សលេនេស្គី ក៏បានបញ្ជាក់ពីការត្រៀមខ្លួនដើម្បីបន្តផ្លូវការទូតផងដែរ ដោយនិយាយថា ទីក្រុងកៀវសង្ឃឹមថានឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលពីរខែខាងមុខលើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្ដានុពល ហើយនឹងពិចារណា«បទឈប់បាញ់លើប្រភពថាមពល» ប្រសិនបើទីក្រុងមូស្គូយល់ព្រម។ អាមេរិកបានបញ្ជាក់ជាលក្ខណៈឯកជនថា អ៊ុយក្រែនប្រហែលជាចាំបាច់ត្រូវបោះបង់ចោលតំបន់ Donbas (ដុនបាស) ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ទោះបីជាមិនមានភស្តុតាងដែលបង្ហាញថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាក្រោមលក្ខខណ្ឌអំណោយផលដល់ទីក្រុងកៀវក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


