ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ទទួលស្គាល់ថា ការបញ្ចប់សង្គ្រាមកម្ពុជា-ថៃ មានផលលំបាកខ្លះ តែអាចដោះស្រាយបាន
ក្នុងសុន្ទកថាបើកនៃពិធីបំពាក់មេដាយការពារព្រំដែនម៉ិកស៊ិក ដែលធ្វើឡើងនៅការិយាល័យពងក្រពើ ក្នុងសេតវិមានកាលពីថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ ត្រូវនឹងថ្ងៃអង្គារទី១៦នៅកម្ពុជា ប្រធានាធិបតីអាមេរិក ក៏បានលើកឡើងពីសង្គ្រាមកម្ពុជា-ថៃ ផងដែរ។

តាមការផ្សាយរបស់ RSBN, ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ថា ការលូកដៃបញ្ចប់សង្គ្រាមនេះមានផលលំបាកខ្លះ។ លោកត្រាំ មានប្រសាសន៍ថា៖ «ដូចដែលអ្នកបានដឹងហើយថា យើងបានដោះស្រាយសង្រ្គាមចំនួនប្រាំបី ហើយមួយក្នុងចំណោមនោះមានបញ្ហាបន្តិចបន្តួចកាលពីម្សិលមិញ។ ថៃនិងកម្ពុជា, យ៉ាងណាយើងអាចដោះស្រាយបាន។ មានការសម្លាប់គ្នាមួយចំនួនដែលមិនគួរកើតឡើងនោះទេ ហើយយើងសូមកោតសរសើរប្រទេសទាំងពីរ ដែលខិតខំដោះស្រាយ»។
ពាក់ព័ន្ធរឿងសង្គ្រាមនេះដែរ កាលពីចុងសប្តាហ៍ សេតវិមានបានប្រកាសថា លោកត្រាំនឹងដាក់ទោសជនខ្លះតាមការចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់ បន្ទាប់ពីថៃផ្គើន និងមិនគោរពតាមសំណើបទឈប់បាញ់ថ្មី ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន។
តាមការឲ្យដឹងពីអ្នកនាំពាក្យសេតវិមាន, ប្រធានាធិបតីរំពឹងថា ភាគីទាំងអស់នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលពួកគេបានធ្វើក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ហើយលោកនឹងដាក់ទោសជនខ្លះតាមការចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង។

លុះមកដល់ថ្ងៃចន្ទ លោកត្រាំបានចេញវិធានការក្តៅ ដោយគំរាមដំឡើងពន្ធគយលើថៃនិងកម្ពុជា ប្រសិនបើប្រទេសទាំងពីរ មិនព្រមបញ្ឈប់អរិភាពនៅតាមព្រំដែន។
ក្នុងបទសម្ភាសន៍ជាមួយកាសែត The Wall Street Journal លោកត្រាំ បញ្ជាក់ថា លោកបានព្រមានរដ្ឋាភិបាលទាំងពីរថា ការបន្តប្រយុទ្ធគ្នានឹងជំរុញឲ្យអាមេរិកលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងដំឡើងពន្ធគយជាការដាក់ទណ្ឌកម្ម បន្ទាប់ពីការហៅទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត។
លោកត្រាំបញ្ជាក់ថា មេដឹកនាំទាំងពីរបានយល់ព្រមបញ្ឈប់អរិភាពក្នុងរយៈពេល២៤ម៉ោង បើទោះបីជាការប៉ះទង្គិចគ្នានៅតែបន្តកើតមាននៅពេលក្រោយក៏ដោយ។ លោកអះអាងថា ពន្ធគយគឺជាឧបករណ៍ចាំបាច់នៃគោលនយោបាយការបរទេសរបស់លោក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


