ព័ត៌មានអន្ដរជាតិ
លោកត្រាំ គំរាមដំឡើងពន្ធគយ ជាវិធានការបញ្ឈប់សង្គ្រាមកម្ពុជា-ថៃ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកបានគំរាមដាក់ពន្ធគយថ្មីលើប្រទេសថៃ និងកម្ពុជា ប្រសិនបើប្រទេសទាំងពីរបរាជ័យក្នុងការបញ្ឈប់អរិភាពនៅតាមព្រំដែនជម្លោះរបស់ពួកគេ ដោយចាត់ទុកពន្ធគយជាឧបករណ៍ដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ខំឲ្យមានបទឈប់បាញ់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យទី១៤ខែធ្នូឆ្នាំ២០២៥។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Wall Street Journal ដែលត្រូវបានថតទុកកាលពីថ្ងៃសុក្រ លោកត្រាំ បាននិយាយថា លោកបានព្រមានរដ្ឋាភិបាលទាំងពីរថា ការបន្តប្រយុទ្ធគ្នានឹងជំរុញឲ្យអាមេរិកលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងដំឡើងពន្ធគយជាការដាក់ទណ្ឌកម្ម បន្ទាប់ពីការហៅទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត។ លោកត្រាំ បានបញ្ជាក់ថា មេដឹកនាំទាំងពីរបានយល់ព្រមបញ្ឈប់អរិភាពក្នុងរយៈពេល២៤ម៉ោង បើទោះបីជាការប៉ះទង្គិចគ្នានៅតែបន្តកើតមាននៅពេលក្រោយក៏ដោយ។
លោកត្រាំ បានអះអាងថា ពន្ធគយគឺជាឧបករណ៍ចាំបាច់នៃគោលនយោបាយការបរទេសរបស់លោក។ សម្ដីនេះបានកើតឡើងចំពេលដែលមានអំពើហិង្សាជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ ដែលការប៉ះទង្គិចគ្នានៃកងកម្លាំងប្រដាប់អាវុធបានផ្ទុះឡើងកាលពីថ្ងៃទី៧ធ្នូ ហើយបានរីករាលដាលទៅជាការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងកាំភ្លើងធំ។
ប្រទេសកម្ពុជា និងថៃ ធ្លាប់បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីខែតុលា ក្រោមវត្តមានរបស់លោកត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដោយប្តេជ្ញាចិត្តក្នុងការកាត់បន្ថយភាពតានតឹង។ ពាក់ព័ន្ធនឹងការអំពាវនាវចុងក្រោយនេះរបស់លោកត្រាំ លោកអានុទីន ប្រកែកមិនព្រមស្ដាប់ ហើយថែមទាំងនិយាយដោយផ្គើនថា គ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយត្រូវបានដាក់ឲ្យប្រើប្រាស់ទេ ហើយប្រទេសថៃនឹងបន្តប្រយុទ្ធដោយមិនខ្វល់ពីការអំពាវនាវរបស់អន្តរជាតិឡើយ ខណៈយន្តហោះចម្បាំងថៃបានបើកការវាយប្រហារគោលដៅថ្មីក្បែរព្រំដែនប៉ុន្មានម៉ោងក្រោយការប្រកាសរបស់មេដឹកនាំអាមេរិក៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


