ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌជ្រោយចង្វារ ចូលរួមអនុវត្តចលនា «យើងរួមគ្នាដើម្បីជាតិ» ក្នុងការដាំដុះបន្លែ នៅវិទ្យាល័យព្រែកលៀប
លោកអភិបាលរងខណ្ឌជ្រោយចង្វារ បានដឹកនាំមន្រ្តីក្រោមឱវាទ ព្រមទាំងសមាជិកកាយឬទ្ធិនារីខណ្ឌ បានចូលរួមអនុវត្តចលនា «យើងរួមគ្នាដើម្បីជាតិ» សម្រាប់ដាំបន្លែបង្ការ ដូចជា ស្ពៃ , ត្រកួន និងបន្លែផ្សេងៗទៀត ដែលជាប្រភេទដំណាំបន្លែឆាប់ទទួលបានផលផងដែរ។ ការដាំដុះបន្លែនេះអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែក ដោយមិនតម្រូវការប្រើប្រាស់ថវិកា ក្នុងការទិញនោះឡើយ។


ជាក់ស្ដែងលោក ឃន សុជាតិ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងភរិយា ព្រមទាំងសមាជិកកាយឬទ្ធិនារីខណ្ឌ និង មន្រី្តក្រោមឱវាទបានចូលរួមអនុវត្តចលនា ដាំដុះបន្លែបង្ការផ្សេង នៅវិទ្យាល័យព្រែកលៀបស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកអភិបាលរងខណ្ឌបានបញ្ជាក់ថា បន្លែជាអាហារសំខាន់មួយសម្រាប់បរិភោគប្រចាំថ្ងៃ បន្លែក៏ជាស្បៀងសំខាន់មួយផ្នែកផងដែរសម្រាប់ផ្ដល់ជូនវីរកងទ័ព និង ជនភៀសសឹក ដែលអាចយកទៅបរិភោគបានមួយរយៈពេលផងដែរ។ ដូច្នេះហើយទើប អាជ្ញាធរខណ្ឌជំរុញអោយតាមសាលារៀនដែលមានដីនៅទំនេរ គួររៀបចំដាំដុះបន្លែបង្កោរ នៅតាមសាសារៀនផងដែរ។ ការបំផុសបំផុលសកម្មភាពដំាដុះបន្លែ នៅតាមសាលារៀន វត្តអារាម នេះដើម្បីយកបន្លែទាំងនេះទៅសមរភូមិជួរមុខ និងជនភៀសសឹក ដែលកំពុងរងការឈា្លនពានពីប្រទេសថៃ។


គួរបញ្ជាក់ដែរថា ចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែដែលអាចឆាប់ប្រមូលផលបាននៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹកដោយសារការឈ្លានពានពីប្រទេសថៃ៕ អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


