Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាស ​នឹង​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុតជាថ្មី ​៥​៥០០ ដុល្លារ ​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​នឹង​បំបែក​កំណត់​ត្រាខ្ពស់បំផុតជាថ្មី​ដល់ ​៥៥០០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង ​បន្ទាប់​ពី​ធនាគារ​កណ្ដាល​អាមេរិកកាត់បន្ថយ​អត្រា​ការប្រាក់ ០,២៥% មកនៅត្រឹម ៣,៧៥% ខណៈ​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នយោបាយ នៅ​តែ​បន្តភាពតានតឹង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​ប្រាប់​​កម្ពុជាថ្មី​នៅថ្ងៃទី ២៣ ​ខែធ្នូ ឆ្នាំ ២០២៥ ថា តម្លៃមាសបានហក់ឡើងដល់ជាង ៥៤០០ ដុល្លារ នៅព្រឹកនេះ ហើយនឹងបំបែកកំណត់ត្រាខ្ពស់បំផុតជាថ្មីដល់ជាង ៥៥០០ ដុល្លារ ក្នុងមួយតម្លឹងឆាប់ៗនេះ ​ដោយសារការកាត់បន្ថយអត្រាការប្រាក់អាមេរិក និងភាព​តាន​តឹងរវាងអាមេរិក និងប្រទេសវេណេស៊ុយអេឡា។ ​

​គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ តម្លៃមាសក្នុងស្រុកលក់ចេញក្នុងតម្លៃ ៥ ៣៧០ ដុល្លារ ក្នុងមួយតម្លឹង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម