ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត យល់ថា ខ្លួនមានសំណាង ដែលធ្លាប់ថើប «ប្រាសាទតាក្របី» ដោយផ្ទាល់ មុនសៀមបំផ្លាញ
កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត បានសម្តែងក្តីមោទនភាពនិងចាត់ទុកថា ខ្លួនពិតជាមានសំណាងណាស់ដែលធ្លាប់បានថើប «ប្រាសាទតាក្របី» ដោយផ្ទាល់មុនពេលចោរសៀមអប្រិយទម្លាក់គ្រាប់បំផ្លាញប្រាសាទដ៏អស្ចារ្យរបស់កម្ពុជាមួយនេះ។

ឧកញ៉ាលោក ខេមរ: សិរីមន្ត បានបង្ហោះខ្លឹមសារអមជាមួយវីដេអូ នៃបទចម្រៀងរៀបរាប់ដ៏មានអត្ថន័យថា “ខ្ញុំបាទគឺពិតជាមានសំណាងណាស់ដែលធ្លាប់បានថើប «ប្រាសាទតាក្របី» ដោយផ្ទាល់ដោយក្តីគោរពបំផុត”។
ស្របនឹងអារម្មណ៍ដែលយល់ថាសំណាង តែតារាចម្រៀងរូបនេះ ក៏បង្ហាញការសោកស្តាយជាពន់ពេក មិនខុសពីទំហំបេះដូងប្រជាជនខ្មែរនោះឡើយ។ ខណៈការបំផ្លាញដោយសារតែស្នាដៃរបស់ទាហានថៃឈ្លានពានទឹកដី។
ជាមួយគ្នានឹងការលើកឡើងរបស់តារាចម្រៀងលោក ខេមរ: សិរីមន្ត នេះដែរ ក៏មានការលើកឡើងថា ប្រទេសមានច្បាប់ត្រូវតែប្រមូលនូវភស្តុតាងមានវីដេអូដាក់ទៅតុលាការអន្តរជាតិ ICC & ICJ ដើម្បីឱ្យពួកចោរសៀមបានប្រព្រឹត្តិ (បើASEAN,UN) ពិសេសមហាអំណាចអាមេរិក និងមហាអំណាចយក្យចិន ត្រូវជួយធ្វើអន្តរាគមន៍ឱ្យមានប្រសិទ្ធិភាពកុំយកផលប្រយោជន៍រួមមកពាក់ព័ន្ធពេលនេះ៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


