ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរ: សិរីមន្ត ថា ពីតូចដល់ធំ លោកមិនចេះមើលងាយគេឡើយ ហើយធ្វើអ្វីគឺតស៊ូដោយសមត្ថភាព
កំពូលតារាចម្រៀងឧកញ៉ា ខេមរ: សិរីមន្ត បានរៀបរាប់ថា ជាចរិតរបស់លោកតាំងតែពីក្មេងរហូតមកដល់ពេលឥឡូវ គឺលោកមិនចេះមើលងាយចំពោះអ្នកដទៃនោះទេ គឺខំប្រឹងតស៊ូដោយសមត្ថភាពខ្លួនឯង។
ជាការពិតបន្ទាប់ពីដាក់ខ្លួនប្រឡូកចូលក្នុងវិស័យសិល្ប:ផ្នែកចម្រៀយូរឆ្នាំកន្លងមកនេះ កំពូលតារាចម្រៀង ឧកញ៉ា ខេមរ: សិរីមន្ត ក្តោបបានទីផ្សារអ្នកគាំទ្រយ៉ាងច្រើនក្រាស់ក្រែល ពីសំណាក់មហាជននិងមិត្តៗយុវវ័យ ដែលជាឱកាសកើបលុយបានពីអាជីពមួយនេះរាប់លានដុល្លារ។ ម្យ៉ាងទៀត ដោយចូលរួមកិច្ចការងារជួយសង្គម តារាចម្រៀងរូបនេះ ក៏មានរាសីក្លាយជាឧកញ៉ាដូចពេលបច្ចុប្បន្ន។

តារាចម្រៀងលំដាប់ប្រទេស ខេមរ: សិរីមន្ត បានឲ្យដឹងថា ពីតូចដល់ធំស៊ូមករហូតមកទល់ពេលនេះ ក៏នៅតែកំពុងតែប្រឹងស៊ូប្រើសមត្ថភាពរកកម្រៃតាមលទ្ធភាព បើលើសហួសពីសម្ថភាពពេក ក៏មិនហ៊ានទទួលដែរ នេះជាចរិតរបស់លោក។ លោកបញ្ជាក់ទៀថា ហើយលោកក៏មិនធ្លាប់មើលងាយលើអ្នកណាឡើយ។

លោក ខេមរ: សិរីមន្ត កន្លងមក ក៏វធ្លាប់បានលើកឡើងបីចំណុចធំៗ ឱ្យអ្នកគាំទ្របានដឹងពីទស្សនៈរបស់លោក ដែលតែងផ្តោតលើផងដែរ ដោយទី១ គឺអតីតភាពរបស់យើង យើងធ្វើវាបានល្អហើយឬនៅ? ទី២ បច្ចុប្បន្នភាពយើង កំពុងតែធ្វើបានល្អហើយឬនៅ? និងទី៣ អនាគតរបស់យើង យើងបានត្រៀមអ្វីល្អៗសម្រាប់ធ្វើនៅពេលៗវេលានោះមកដល់ហើយនៅ?
តាមរយ:ទស្សនៈនៃខ្លឹមសារនេះ ត្រូវបានគេចាត់ទុកថា ជាជោគជ័យដ៏ធំធេងរបស់តារាចម្រៀងចាស់វស្សារូបនេះ នៅលើវិថីសិល្ប:ដែលតារាប្រុស-ស្រីក្មេងៗជំនាន់ក្រោយពិបាកនឹងតាមទាន់លោក ឬអាចឈោងចាប់ឱកាសនេះបាន។ ក្រៅតែពីជោគជ័យលើសិល្ប: កន្លងមកតារាចម្រៀងសិរីមន្ត ក៏លេចមុខមាត់លើវិនិយោគលើវិស័យអចលនទ្រព្យទទួលបានផ្លៃផ្កាទទឹមគ្នាផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


