Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បើករមណីយដ្ឋានថ្មីដ៏ប្រណីត ដើម្បីទទួលទេសចរ 

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបានបើករមណីយដ្ឋានថ្មីដ៏ប្រណីត ដើម្បីទទួលទេសចរ ដោយមេដឹកនាំ ​គីម ជុងអ៊ុន ​អួតអាងថា ​នេះជាកន្លែងដ៏ពិសេស។

(រូបថត៖ Reuters)

រមណីយដ្ឋាននេះ ស្ថិតនៅតំបន់ជួរភ្នំភាគខាងជើង Samjiyon នៃខេត្ត Ryanggang ដែលជាកន្លែងមានទេសភាពស្អាតនិងពោរពេញដោយផាសុកភាព។ លោកគីម និងកូនស្រីឈ្មោះ ជូអេ បានទៅទីនោះដើម្បីអបអរសម្រាប់ពិធីបើកជាផ្លូវការ។

តាមការផ្សាយរបស់ KCNA នៅថ្ងៃពុធទី២៤ខែធ្នូ, កូរ៉េខាងជើងអួតថា រមណីយដ្ឋាន Samjiyon ជាគម្រោងអភិវឌ្ឍថ្មី ដែលក្នុងនោះមានទាំងសណ្ឋាគារសម្រាប់ស្នាក់នៅផងដែរ ហើយមានភោជនីយដ្ឋានសាច់អាំងនិងអាងហែលទឹកទាំងក្នុងនិងខាងក្រៅ។

(រូបថត៖ Reuters)

ដ្បិតតែមិនមានការបញ្ជាក់លម្អិតអំពីលក្ខណៈពិសេសរបស់រមណីយដ្ឋាននេះ ប៉ុន្តែអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Sejong ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក Peter Ward បានគូសបញ្ជាក់ថា រមណីយដ្ឋាន Samjiyon គឺត្រូវបានអភិវឌ្ឍនិងរៀបចំជាពិសេសសម្រាប់ភ្ញៀវទេសចរ បរទេស។

សូមជម្រាបជាថ្មី កាលពីឆ្នាំមុន កូរ៉េខាងជើងបានបើប្រទេសទទួលភ្ញៀវទេសចររុស្ស៊ីវិញជាលើកដំបូង ចាប់តាំងពីមានជំងឺរាតត្បាត កូវីដ-១៩មក ហើយក្រុមហ៊ុនទេសចរណ៍មកពីបណ្តាប្រទេសលោកខាងលិច ក៏បានចាប់ផ្តើមរៀបចំកញ្ចប់សេវាកម្មឡើងវិញផងដែរ កាលពីខែកុម្ភៈឆ្នាំនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម