ព័ត៌មានអន្ដរជាតិ
លោកហ្សេលេនស្គី ប្រកាសសុំជួបជាមួយត្រាំ ជុំវិញកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បានអំពាវនាវឱ្យមានកិច្ចប្រជុំជាមួយ លោក ដូ ណាល់ត្រាំ ដើម្បីដោះស្រាយបញ្ហាចាក់ស្រេះមួយចំនួនក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរុស្ស៊ី និងការគ្រប់គ្រងដែនដីរបស់ខ្លួន បន្ទាប់ពីមានកិច្ចចរចាចុងក្រោយបំផុតរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ បើតាមការចុះផ្សាយរបស់រ៉យទ័រ។

ក្នុងសេចក្តីថ្លែងការមួយដែលបានលើកឡើងកាលពីថ្ងៃអង្គារក្នុងការិល័យរបស់ខ្លួន លោក ហ្សេលេនស្គី បាននិយាយថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិកកាន់តែខិតជិតនៃការបញ្ចប់ផែនការ ២០ចំណុចនៅក្នុងកិច្ចពិភាក្សានៅក្នុងសប្តាហ៍កន្លងទៅនៅទីក្រុងឆ្នេរសមុទ្រ Miami របស់សហរដ្ឋអាមេរិក។
លោក ហ្សេលេនស្គី បាននិយាយថា៖«ទាំងនេះគឺជាឯកសារក្របខ័ណ្ឌមួយ វាជាឯកសារមូលដ្ឋានស្តីពីការបញ្ចប់សង្រ្គាម និងជាកិច្ចព្រមព្រៀងនយោបាយរវាងពួកយើងទាំងអស់គ្នា រួមមានអាមេរិក អឺរ៉ុប និងរុស្ស៊ី»។
លោកបន្តទៀតថា៖«ពួកយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការចួបប្រជុំជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាដ៏តានតឹងនេះ។ បញ្ហារឿងទឹកដីត្រូវតែជជែកជាមួយថ្នាក់ដឹកនាំកំពូលៗ»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូ ណាល់ត្រាំបាននិយាយយូរមកហើយថាខ្លួនពិតជាចង់បញ្ចប់សង្រ្គាមដ៏សាហាវខ្លាំងក្លាបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះលោកនៅតែមិនទាន់ទទួលបានការយោគយល់ពីភាគីទាំងសងខាងណានៅឡើយ។
ទីក្រុងកៀវបាននឹងកំពុងស្នើសុំឱ្យលើទីក្រុងវ៉ាស៊ីនតោនកែប្រែផែនការសន្តិភាពខ្លះៗ ដែលមាននៅក្នុងសេចក្តីព្រាង បានបង្ហាញកាលពីខែមុន នូវការទាមទារសំខាន់ៗរបស់ទីក្រុងមូស្គូ ជំរិញឱ្យអ៊ុយក្រែនលះបង់ទឹកដីបន្ថែម បោះបង់សម្ព័ន្ធភាពយោធានាពេលអនាគត និងទទួលយកការរារាំងពីរុស្ស៊ីលើកងកម្លាំងរបស់ខ្លួន។
ទីក្រុងកៀវនិយាយថា វានឹងធ្វើឱ្យយើងគ្មានអ្វីដើម្បីការពារប្រឆាំងនឹងការវាយប្រហារនាពេលអនាគតដោយរុស្ស៊ីទេ ដែលការឈ្លានពានបានកើតឡើងក្នុងឆ្នាំ២០១៤ ម្តងនិងថ្មីៗនេះទៀតក្នុងទ្រង់ទ្រាយធំនៅឆ្នាំ២០២២។
លោក បាននិយាយថា៖ «ប្រសិនបើតំបន់ទាំងអស់ត្រូវបានរួមបញ្ចូល ប្រសិនបើយើងនៅកន្លែងណាមួយដែលយើងកំពុងតាំងលំនៅ យើងនឹងឈានដល់កិច្ចព្រមព្រៀងមួយ។ ប៉ុន្តែប្រសិនបើយើងមិនយល់ព្រមរក្សាកន្លែងដែលយើងតាំងលំនៅទេ វាមានជម្រើសពីរ ទីមួយសង្រ្គាមនៅតែបន្ត ហើយទីពីរវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងទាំងពីរយ៉ាងធ្ងន់ធ្ងរ»។
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


