ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ប្រកាស បន្តផលិតមីស៊ីលទៀត នៅ៥ឆ្នាំខាងមុខ ការពារសត្រូវហ៊ានយាយី
លោក គីម ជុងអ៊ុន ប្រកាសថា ប្រទេសកូរ៉េខាងជើង នឹងបន្តផលិតមីស៊ីលទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាពខ្លួន កុំឲ្យប្រទេសដទៃគំរាមកំហែង។

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រទី២៦ខែធ្នូឆ្នាំ២០២៥, លោកគីម និយាយថា៖ «វិស័យផលិតកម្មមីស៊ីលនិងគ្រាប់កាំភ្លើងធំរបស់ប្រទេសនេះ មានសារៈសំខាន់បំផុតក្នុងការពង្រឹងកម្លាំងកំញើញសត្រូវកុំចេះតែហ៊ានមកយាយី»។
ទន្ទឹមនោះ លោក គីម បានផ្តល់សច្ចាប័នលើសេចក្តីព្រាងឯកសារ សម្រាប់ការធ្វើទំនើបកម្មសហគ្រាសផលិតគ្រាប់រំសេវសំខាន់ៗ ដើម្បីដាក់ជូនមហាសន្និបាតបក្ស ដែលរំពឹងថានឹងប្រារព្ធឡើងនៅដើមឆ្នាំ ២០២៦ ដោយមហាសន្និបាតនោះ នឹងកំណត់ផែនការអភិវឌ្ឍន៍សម្រាប់ប្រទេសកូរ៉េខាងជើងក្នុងរយៈពេល៥ឆ្នាំបន្ទាប់។

ការប្រកាសរបស់មេដឹកនាំកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីលោកចុះទៅត្រួតពិនិត្យការបាញ់សាកល្បងមីសីលរយៈចម្ងាយឆ្ងាយ នៅឯឆ្នេសមុទ្រខាងកើតកាលពីថ្ងៃពុធ។
ការធ្វើតេស្តនេះ មានគោលបំណងវាយតម្លៃលើបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់ប្រទេស ក្នុងការអភិវឌ្ឍមីស៊ីលរយៈកម្ពស់ខ្ពស់ប្រភេទថ្មី ដែលអាចកម្ទេចគោលដៅនៅលើអាកាសពីចម្ងាយ ២០០គីឡូម៉ែត្រ។

លើសពីនេះ លោក គីម ក៏បានមើលការងារផ្សេងទៀត លើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទម្ងន់ ៨ ៧០០តោន ដែលមានសមត្ថភាពអាចបាញ់មីស៊ីលទៅអាកាសបានផងដែរ។
គម្រោងនាវាមុជទឹកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចកូរ៉េខាងជើងដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹក ដែលជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសំខាន់ៗចំនួនប្រាំផ្សេងទៀត ដែលកំពុងជំរុញឲ្យមានការអភិវឌ្ឍសមត្ថភាពការពារប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


