Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាង​ជើង​ធ្វើ​​តេស្ត​សាកល្បង​​​មីសីល​ដែល​មាន​រយៈ​កម្ពស់​ខ្ពស់​ប្រភេទ​​ថ្មី​

បានផុស

នៅ

ប្រធានាធិបតី​កូរ៉េខាង​ជើង​ លោក គីម ជុងអ៊ុន បាន​​ទៅ​​ត្រួត​ពិនិត្យ​ការបាញ់​សាក​ល្បងបាញ់​មីសីលពី​ដី​ទៅ​​លើអាកាស​​ដែល​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ឯ​ឆ្នេសមុទ្ទ​ខាង​កើត​លើទឹក​ដី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ។ ការ​ធ្វើ​តេស្ត​សាក​ល្បង​នេះ មាន​គោល​បំណង​វាយ​តម្លៃ​លើ​បច្ចេក​វិទ្យាយុទ្ធ​សាស្ត្រ​របស់​ប្រទេស​ដែល​មាន​​អាវុធ​នុយ​ក្លេអ៊ែរ​ក្នុង​​ការអភិវឌ្ឍ​មីស៊ីល​រយៈ​កម្ពស់​ខ្ពស់​ប្រភេទ​ថ្មី ដែល​អាច​កម្ទេច​​គោល​ដៅ​នៅលើ​អាកាស​ពី​ចម្ងាយ ២០០គីឡូម៉ែត្រ។ នេះ​បើតាម​ KCNA ដែល​បាន​រាយការណ៍។

លោក គីម ជុងអ៊ុន ​ត្រួត​ពិនិត្យ​ការបាញ់​សាក​ល្បងបាញ់​មីសីលប្រភេទថ្មី។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារេព័ត៌មាន KCNA បាន​បន្ត​​​ថា​ លោក គីម ក៏​បាន​ឃ្លាំ​មើល​ការងារ​ផ្សេងទៀត​ដែល​សាង​សង់​នៅ​ឯ​ការ​ដ្ឋាន​ដាច់​ដោយ​ឡែក​ពីនេះ​​ នៅ​លើ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អ៊ែរទម្ងន់​ ៨,៧០០តោន ដែល​មាន​សមត្ថភាព​អាច​បាញ់​មីស៊ីល​ពី​ដី​ទៅ​អាកាស​បាន​។

គម្រោង​នាវា​មុជ​ទឹក​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់គណបក្ស​កាន់​អំណាច​កូរ៉េ​ខាង​ជើង​ដើម្បី​ធ្វើ​ទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក ដែល​ជា​គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ​សំខាន់ៗ​ចំនួន​ប្រាំ​ផ្សេងទៀត​ដែល​កំពុង​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​ការពារ​ប្រទេស​នេះ​​។

លោក គីម បាន​បន្តទៀត​ថា​៖«យើង​ខិតខំ​បង្កើន​ការ​អភិវឌ្ឍសមត្ថភាព​នុយ​ក្លេ​អ៊ែរ និង​​ធ្វើ​ទំនើប​កម្ម​នៃ​កង​នាវាចរ ដែល​ជា​រឿង​ចាំ​បាច់ និង​ត្រូវ​តែ​ធ្វើ ខណៈពិភពលោកបច្ចុប្បន្នគ្មានសន្តិភាពទេ»។

លោក គីម​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ផែន​ការ​របស់​កូរ៉េ​ខាង​ត្បូងសម្រាប់​ការ​អភិវឌ្ឍ​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ គឺ​ជា​ការ​យល់​ព្រម​ជា​មួយ​ទីក្រុង​វ៉ាស៊ីន​តោន​ ដែល​ធ្វើ​ឱ្យ​មាន​ភាពតាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​លើ​ឧប​ទ្វីប​កូរ៉េ ជា​ពិសេសបង្ក​ហានិភ័យ​ដល់​សន្តិ​សុខ​ជាតិ ដែល​តម្រូវឱ្យ​លោក​ចាត់​វិធាន​ការនេះ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយផ្សេងទៀត​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​បាន​រិះគន់​​​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយ​ក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិកដែល​ចូល​​​ក្នុង​កំពង់ផែកូរ៉េខាង​ត្បូង ដោយ​ហៅ​​ថា​៖​«ជាសកម្មភាព​ដែល​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​ផ្នែក​យោធាកាន់​តែខ្លាំង​» នៅ​លើ​ឧប​ទ្វីប​​កូរ៉េ និង​ក្នុង​តំបន់​ក្បែរ​នោះ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​កូរ៉េ​​ខាង​​ជើង​​ក៏​​បាន​​លើក​ឡើង​​កាល​​ពី​​ដើម​​សប្តាហ៍​​នេះ​​​​ថា ជប៉ុន​​កំពុង​​តែ​​មាន​​​ចេតនា​បង្ហាញ​អាវុធ​នុយក្លេអ៊ែររបស់​ខ្លួន​ ដែលមាន​គោល​បំណងឱ្យ​​កូរ៉េ​​ខាង​​ត្បូង​​​​មាន​ទឹក​ចិត្ត​​ក្នុង​​ការ​​អភិវឌ្ឍ​​នាវា​មុជ​ទឹក​​នុយ​​ក្លេអ៊ែរនេះ៕​

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម