ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង ២% ពេលបិទការជួញដូរថ្ងៃសុក្រ
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាង ២% ពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការរបស់សកល ខណៈវិនិយោគិនតាមដានវឌ្ឍនភាពនៃការស្វែងរកដំណោះស្រាយសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅអន្តរជាតិម៉ាក Brent បានធ្លាក់ចុះ ១,៦០ ដុល្លារ ឬ ២,៥៧% ដោយបិទការជួញដូរនៅតម្លៃ ៦០,៦៤ ដុល្លារ/បារ៉ែល។ តម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ១,៦១ ដុល្លារ ឬ ២,៧៨% មកត្រឹម ៥៦,៧៤ ដុល្លារ/បារ៉ែល។
តម្លៃប្រេងបានស្ទុះឡើងបន្តិចមកវិញនៅថ្មីៗនេះ ដោយសារតែការរំខានផ្នែកផ្គត់ផ្គង់ ប៉ុន្តែវានៅតែអាចធ្លាក់ចុះក្នុងអត្រាតម្លៃប្រចាំឆ្នាំធំបំផុតចាប់តាំងពីឆ្នាំ ២០២០ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ និងសង្រ្គាមពាណិជ្ជកម្ម។ រាប់តាំងពីដើមឆ្នាំមក តម្លៃប្រេងប្រភេទម៉ាក Brent បានធ្លាក់ចុះ ១៩% និង WTI ធ្លាក់ចុះ ២១%។
អ្នកវិភាគនិយាយថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានជំរុញតម្លៃក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែមិនអាចផ្លាស់ប្ដូរទស្សនវិស័យរយៈពេលវែងនោះទេ។ ភ្នាក់ងារថាមពលអន្តរជាតិ (IEA) រំពឹងថា ការផ្គត់ផ្គង់ប្រេងសកលប្រចាំឆ្នាំ ២០២៥ នឹងលើសពីតម្រូវការប្រហែល ៣,៨ លានបារ៉ែល/ថ្ងៃ។
យ៉ាងណាមិញ ការធ្លាក់ចុះតម្លៃប្រេងកាលពីថ្ងៃសុក្រ ក៏រួមចំណែកផងដែរដោយការរំពឹងទុកពីដំណោះស្រាយសន្តិភាពលើជម្លោះអ៊ុយក្រែន-រុស្ស៊ី ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី គ្រោងនឹងជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ នាថ្ងៃអាទិត្យនេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


