Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក ​លុប​ចោល​ជើង​ហោះ​ហើរ​ជាង ១ ០០០ ដោយ​សារ​ព្យុះដ៏ធំ

បានផុស

នៅ

យោង​តាម​គេហ​ទំព័រ​តាមដាន​ជើង​ហោះ​ហើរ​ ‍FlightAware បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​សហរដ្ឋ​អាមេរិក​បាន​លុប​ចោលជើងហោះហើរចំនួន​ ១ ៣៨៣ជើង​ និង​ពន្យារ​ពេល​៤ ៦៨៥ជើង​​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​សារ​តែ​ព្យុះ​នា​រដូវរងា ដែល​មាន​ឈ្មោះ​ថា​ដេវីន [Devin] អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នានា​ពេល​ថ្ងៃ​ឈប់​សម្រាក។ យោង​តាម​សារព័ត៌មាន Agence France-Presse។

យន្តហោះ​អាមេរិក។ Rueters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវា​កម្ម​អាកាស​ធាតុ​ជាតិ​ (NWS) បាន​ព្យាករណ៍​ថា​ នឹង​មាន​ព្រឹល​ធ្លាក់​ពាស​ពេញ​តំបន់ Great Lakes ពេញ​មួយ​ថ្ងៃ ជា​មួយ​នឹង​ព្យុះ​​ដ៏ធំ​កំពុងធ្វើដំណើរ​​ឆ្ពោះ​ទៅ​ប៉ែក​ឦ​សាន​។

ភ្នាក់ងារអាកាសធាតុ​ព្រមាន​ថា​៖ «ស្ថាន​ភាព​ផ្លូវ​នឹង​ពិបាក​ធ្វើ​ដំណើរ​ សូម្បី​ពេល​ត្រឡប់មក​ពី​ថ្ងៃ​ឈប់​សម្រាកវិញ​ក៏​ដោយ​» ។ ភ្នាក់ងារ​ក៏​​បង្ហាញ​ពី​ហា​និភ័យ​​នៃ​ទឹក​ជំនន់​ភ្លាមៗដោយសារព្យុះ​​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រញ៉ា [California] ​ភាគ​ខាងត្បូង រួម​ជា​មួយ​នឹង​ខ្យល់​បក់​ខ្លាំង​ និង​ព្យុះ​ផ្គរ​រន្ទះ​នៅ​ជិត​ឆ្នេរ​សមុទ្រ​ផង​ដែរ​។

អ្នក​តំណាង​មក​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​ [United Airlines] និង JetBlue បាន​ប្រាប់​រ៉យទ័រ​ថាក្រុមហ៊ុន​ដឹកអ្នក​ដំណើរ​​បាន​លើក​លែង​ថ្លៃ​សំបុត្រ​យន្តហោះ​ និង​សងលុយវិញ​​សម្រាប់​ការកក់របស់​អ្នក​ធ្វើដំណើរ​ណា​ដែល អាច​នឹង​រង​ផល​ប៉ះ​ពាល់ខ្លាំង​៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម