សេដ្ឋកិច្ច
សហគ្រិនក្នុងស្រុកផលិតម្សៅស៊ុបដើម្បីជំនួសផលិតផលថៃ
ស្របពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែបន្ត សហគ្រិនខ្មែរម្នាក់ ចាប់ផ្ដើមផលិតម្សៅស៊ុបដាក់លក់លើទីផ្សារ ជំនួសឱ្យផលិតផលដែលនាំចូលពីប្រទេសជិតខាង ខណៈបច្ចុប្បន្នផលិតផលនេះក៏កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជនក្នុងស្រុកផងដែរ។

អ្នកស្រី សេង សំណាង ជាម្ចាស់សហគ្រាសកែច្នៃផលិតផលផ្លែឈើ (ជេអឹមអិលអេច) ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្ន សហគ្រាសរបស់អ្នកស្រី បានដាក់ចេញនូវរូបមន្តថ្មីមួយទៀត នោះគឺម្សៅស៊ុបចុងភៅ ដែលជាផលិតផលថ្មីសម្រាប់សិប្បកម្មរបស់អ្នកស្រីផ្ទាល់។

អ្នកស្រី បន្តថា ទាក់ទងនឹងការផលិតម្សៅស៊ុបនេះដែរ វត្ថុធាតុដើមសុទ្ធសឹងតែផលិតចេញអំពីបន្លែធម្មជាតិដែលទិញមកពីកសិករក្នុងតំបន់ ពិសេសក៏បានជួយឱ្យកសិករអាចមានទីផ្សារខ្លះផងដែរ។
ម្ចាស់សហគ្រាសរូបនេះ បានឱ្យដឹងទៀតថា ចំពោះគុណភាពនៃម្សៅស៊ុបរបស់សហគ្រាសអ្នកស្រីវិញ ម្សៅស៊ុបចុងភៅនេះ ទាំងរសជាតិ និងគុណភាពមិនចាញ់នឹងផលិតផលដែលនាំចូលពីប្រទេសជិតខាង នោះឡើយ។
យ៉ាងណាមិញ អ្នកស្រី សេង សំណាង ក៏បានបញ្ជាក់ដែរថា ម្សៅស៊ុបចុងភៅនេះ សម្រាប់ការផលិតដំបូងនេះ បច្ចុប្បន្នមានលក់ត្រឹមតែផ្សារទំនើប និងផ្សារមួយចំនួនដែលស្ថិតនៅតាមរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន តែប៉ុណ្ណោះ។
ក្រៅពីផលិតផលម្សៅស៊ុប សហគ្រាសរបស់ អ្នកស្រី សេង សំណាង ក៏មានផលិតផលដូចជា៖ ម្សៅចេកណាំវ៉ា ម្សៅរមៀត និងផលិតផលជាច្រើនមុខទៀត ដែលផលិតចេញអំពីកសិផលរបស់កសិកររស់នៅក្នុងខេត្តបាត់ដំបងផ្ទាល់ ផងដែរ។
សហគ្រាសកែច្នៃផលិតផលផ្លែឈើ របស់អ្នកស្រី សេង សំណាង បានបង្កើតឡើងមកកាលពីដើមឆ្នាំ២០២១។ បច្ចុប្បន្ន សហគ្រាស មានទីតាំងស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


