កីឡា
២០២៥ ជាឆ្នាំប្រវត្តិសាស្ត្រថ្មីសម្រាប់ក្លិបបាល់ទាត់កម្ពុជាលើឆាកអអន្តរជាតិ
ក្លិបបាល់ទាត់តំណាងឲ្យកម្ពុជាបានបង្កើតកំណត់ត្រាថ្មីជាច្រើនលើឆាកអន្តរជាតិក្នុងរយៈពេល ១២ ខែនៃឆ្នាំ ២០២៥។
រាប់ចាប់តាំងពីក្លិប ព្រះខ័នរាជស្វាយរៀង ឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអាស៊ី AFC Challenge League។ ការទទួលធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាលើកដំបូង កំណត់ត្រាអ្នកចូលទស្សនាផ្ទាល់ច្រើនបំផុត ចំណាត់ថ្នាក់ក្លិបឈានដល់លំដាប់កំពូលទាំង ១០ ប្រចាំតំបន់អាស៊ីខាងកើត ក្លិបកម្ពុជាចំនួនទទួលបានកៅអីទទួលបានកៅប្រកួតពានរង្វាន់អាស៊ីលំដាប់ទី៣ និងពានរង្វាន់អាស៊ីលំដាប់ទី២ថែមទៀត។
១. ធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ AFC Challenge Lesgue លើកដំបូង

ក្រុមព្រះខ័នរាជស្វាយរៀង បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League និងទទួលធ្វើម្ចាស់ផ្ទះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀងបានចាញ់ក្រុមរបស់ប្រទេសតួកមេនីស្ថាន FK Arkadag ១-២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២។
២. អ្នកទស្សនាផ្ទាល់ច្រើនបំផុតកំណត់ត្រាថ្មីវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង ព្រះខ័នរាជស្វាយរៀង និង FK Arkadag កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥ មានអ្នកទស្សនាផ្ទាល់ចំនួន ៥១៦១០នាក់ ដែលជាស្ថិតិច្រើនបំផុតមិនធ្លាប់មានក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League គិតចាប់តាំងពីឆ្នាំ ២០០៥។
៣. ចំណាត់ថ្នាក់ក្លិបកម្ពុជាឈានដល់លំដាប់កំពូលទាំង ១០ ប្រចាំអាស៊ីខាងកើត

តាមរយៈលទ្ធផលដ៏ល្អចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់ វគ្គផ្តាច់ព្រ័ត្ររបស់ ព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់ AFC Challenge League បានផ្តល់ឲ្យក្លិបកម្ពុជាកាន់តែទទួលបានពិន្ទុច្រើនឡើង រហូតដល់ឈានដល់លំដាប់កំពូលទាំង ១០ ប្រចាំតំបន់អាស៊ីខាងកើត។ ឈានចូលដល់ឆ្នាំ ២០២៦ ចំណាត់ថ្នាក់របស់ក្លិបកម្ពុជានៅតែបន្តឈរចំណាត់ទាំង ១០ ដដែល។
៤. ក្លិបកម្ពុជា ២ ប្រកួតពាន AFC Challenge League

ស្របពេល ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាជើងឯករងពានរង្វាន់ AFC Challenge League គឺទទួលបានកៅអីវគ្គសន្សំពិន្ទុពូលដោយស្វ័យប្រវត្តិ និងកន្លះកៅអីទៀត នៅរដូវកាល ២០២៥-២៦។ ក្រុមជើងឯករងនៃលីគបាល់ទាត់កំពូលកម្ពុជា ត្រូវប្រកួតជម្រុះដើម្បីទទួលបានកៅអីវគ្គសន្សំពិន្ទុក្នុងពូល ហើយទទួលបានជោគជ័យ។ ដូច្នេះកម្ពុជាមានក្លិបពីរជាលើកដំបូងដែលប្រកួតពានរង្វាន់អាស៊ីគឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន។
៥. កម្ពុជា ទទួលបានកៅអីពានរង្វាន់ AFC Champions League Two

ការឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League គឺបានផ្តល់ឲ្យកម្ពុជាទទួលបានកៅអីប្រកួតពានរង្វាន់កម្រិតទី២ AFC Champions League Two នៅរដូវកាល ២០២៦-២៧ ដូច្នេះក្រុមជើងឯកលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦ នឹងតំណាងឲ្យក្លិបកម្ពុជាប្រកួតពានរង្វាន់កម្រិតទី២។
ក្រៅពីសមិទ្ធភាពជាប្រវត្តិសាស្ត្រទាំង ៥ ចំណុចខាងលើ ក៏មានរឿងរ៉ាវល្អៗជាច្រើនទៀតសម្រាប់ក្លិបបាល់ទាត់កម្ពុជាដូចជាចំនួនអ្នកទស្សនាច្រើននៅវគ្គសន្សំពិន្ទុក្នុងពូល និងវគ្គខ្វែងតាំងពីរដូវកាលមុន រហូតដល់រដូវកាលនេះ។

ទោះបីជាយ៉ាងណា បើក្រឡេកមើលទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាតាំងពីកម្រិត យុវជន រហូតដល់ ក្រុមជម្រើសដៃទី១ គឺធ្វើមិនបានល្អទេនៅក្នុងឆ្នាំ ២០២៥ ទាំងការប្រកួតពានរង្វាន់ផ្លូវការ និងមិត្តភាពអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


