ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា បំផុសឲ្យមហាជនចូលរួមជួយសម្រួលការលំបាកតាៗធាក់ស៊ីក្លូអំឡុងវិបត្តិកូវីដ-១៩
តារាស្រី ឌួង ហ្សូរីដា បានចេញមុខបំផុសដល់មហាជន ឬអ្នកដែលមានធនធានមេត្តាចូលរួមសម្មភាពជួយដល់លោកតាៗ និងអ្នកធាក់ស៊ីក្លូក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនេះ។
ការចេញមុខបំផុសនេះ កញ្ញា ឌួង ហ្សូរីដា បានធ្វើឡើងស្របពេលដែលបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុង តែមានការផ្ទុះឡើងជាបន្តបន្ទាប់ រហូតមានការប្រកាសបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ។

បង្ហោះភ្ជាប់ជាមួយរូបភាព និងសកម្មភាពចែករំលែកជួយសម្រួលការលំបាកចំពោះតាៗ និងពូធ្លាក់ស៊ីក្លូ ឌួង ហ្សូរីដា បានលើកឡើងថា ឪពុកយើង ឪពុកគេ លោកឃ្លាន ដូច្នេះសូមបងប្អូនចូលរួមជួយពួកគាត់ទៅតាមលទ្ធភាពដែលមាន។
កញ្ញា ឌួង ហ្សូរីដា បានបញ្ជាក់បន្ថែមថា សម្រាប់នាងបានចូលរួម១០០ដុល្លារ ហើយចុះអ្នកវិញ? ២ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ឬប៉ុន្មានក៏បានសូមជួយតាមសទ្ធាទាំងអស់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


