ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយពីធ្វេីសកម្មភាព លួចរុឺម៉កប្រជាពលរដ្ឋតែមិនបានសម្រេច
ជនសង្ស័យចំនួន៣នាក់បានធ្វេីសកម្មភាពដេីរលួចរ៉ឺម៉កប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់តែមិនបានសម្រេចត្រូវកម្លាំងសមត្ថកិច្ច ល្បាតប្រទះឃេីញឃាត់ខ្លួន បានជាបន្តបន្ទាប់កាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២១ នៅចំណុចក្បែរវត្តអង្គតាមិញ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣ នាក់កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី១ សហការជាមួយកម្លាំងប្រជាការពារ បានល្បាតនៅក្នុងភូមិសាស្ត្រក្បែរគោលដៅបិទខ្ទប់ក៏ប្រទះឃើញជនសង្ស័យចំនួន៣នាក់ជិះម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង មកឈប់ធ្វើសកម្មភាពលួចរុឺម៉កមួយគ្រឿងទៀតរបស់ប្រជាពលរដ្ឋទុកចោលនៅចំណុចកន្លែងកើតហេតុ មិនបានសម្រេចត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ បានធ្វើការឃាត់ខ្លួនបានម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបក្ខពួក២ នាក់ទៀតបានបើករុឺម៉ករត់រហូតមកដល់ចំណុច ស្តុបវត្តអង្គតាមិញផ្លូវ ២០០៤ ទើបកម្លាំងសមត្ថកិច្ចឃាត់បានទាំងពីរនាក់បន្តទៀត។
បច្ចុប្បន្នជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសួរនាំបន្ត៕

អត្ថបទៈសុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន