ព័ត៌មានអន្ដរជាតិ
ស្លាប់៨០នាក់ ក្នុងប្រតិបត្តិការយោធាអាមេរិកដើម្បីចាប់ខ្លួនលោកម៉ាឌូរ៉ូ
ចំនួនអ្នកស្លាប់ក្នុងប្រតិបត្តិការយោធាផ្លេកបន្ទោររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានកើនឡើងដល់៨០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦។

មន្ត្រីជាន់ខ្ពស់វ៉េណេស៊ុយអេឡាម្នាក់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងទៀត ខណៈដែលប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្តធ្វើឡើង។ រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino López បានប្រាប់ថា ភាគច្រើននៃកងសន្តិសុខវរជនការពារលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការឆ្មក់ចូល ដែលបានផ្ដោតគោលដៅលើវិមានប្រធានាធិបតី និងទីបញ្ជាការយោធា។
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា ប្រតិបត្តិការនេះ ដែលមានការចូលរួមពីយន្តហោះជាង១៥០គ្រឿង និងអង្គភាពប្រតិបត្តិការពិសេស បានទទួលជោគជ័យក្នុងការចាប់ខ្លួនលោកម៉ាឌូរ៉ូ និងភរិយា លោកស្រី Cilia Flores។ ប្តីប្រពន្ធទាំងពីរត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងញូវយ៉ក ហើយបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan ក្នុងសង្កាត់ Brooklyn។ ពួកគេប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មភេរវកម្មគ្រឿងញៀន ការជួញដូរគ្រឿងញៀន និងការចោទថាបានសហការជាមួយអង្គការភេរវករ។ យ៉ាងណាមិញ លោកម៉ាឌូរ៉ូ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ ដោយចាត់ទុកថាវាជាការប្រឌិតឡើងដើម្បីយកលេសធ្វើ «រដ្ឋប្រហារ»។

នៅក្នុងសន្និសីទសារព័ត៌មាននៅរមណីយដ្ឋាន Mar-a-Lago លោកប្រធានាធិបតី ត្រាំ បានប្រកាសថា អាមេរិកនឹង«គ្រប់គ្រង»វ៉េណេស៊ុយអេឡា ជាបណ្តោះអាសន្ន ក្នុងការធានាឲ្យមានការផ្ទេរអំណាចដោយ «សុវត្ថិភាព ត្រឹមត្រូវ និងសមហេតុផល»។ អាមេរិកត្រូវបានរាយការណ៍ថាបានចាត់តាំងក្រុមការងារមួយ រួមមានរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ដើម្បីត្រួតពិនិត្យការអន្តរកាលនេះ។ ទោះបីជាការចាប់ខ្លួននេះត្រូវបានអបអរសាទរដោយសហគមន៍ជនជាតិវ៉េណេស៊ុយអេឡានៅរដ្ឋផ្លរីដាក៏ដោយ ប៉ុន្តែវាបានរងការថ្កោលទោសយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួននៅអាមេរិកឡាទីន ដោយចាត់ទុកសកម្មភាពនេះថាជា «គំរូដ៏គ្រោះថ្នាក់» និងជាការរំលោភលើច្បាប់អន្តរជាតិ។ នៅទីក្រុងការ៉ាកាស អនុប្រធានាធិបតី លោកស្រី Delcy Rodríguez បានឡើងកាន់តំណែងដឹកនាំជាបណ្តោះអាសន្ន ដោយទាមទារឲ្យមានការដោះលែងលោកម៉ាឌូរ៉ូ និងភរិយាជាបន្ទាន់ និងអំពាវនាវឲ្យមានការងើបឡើងប្រឆាំងនឹងអ្វីដែលលោកស្រីហៅថាជា «ការឈ្លានពានរបស់ចក្រពត្តិនិយម»៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


