សន្តិសុខសង្គម
ម៉ោង២ជាងយប់មិញ អគ្គិភ័យឆេះផ្ទះមួយពលរដ្ឋមួយកន្លែងនៅខណ្ឌមានជ័យ
ផ្ទះប្រជាបលរដ្ឋពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះអស់់សម្ភារៈមួយចំនួន ខណៈកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ៦គ្រឿងដើម្បីអន្តរាគមន៍។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីអគ្គិភ័យនេះ បានកើតឡើងកាលវេលាម៉ោង២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកទាល់ទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

បើតាមរបាយការណ៍ដដែល ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងធ្វើឱ្យឆេះខូចខាតផ្នែកជាន់លើ រួមមានម៉ាស៊ីនបោកខោអាវ ម៉ូតូ១គ្រឿង កង្ហា ពួកគ្រែ ខោអាវ។

ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៤ឡាន ស្មើនឹង២៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១ឡាន ស្មើនឹង៦ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


