Connect with us

ជីវិតកម្សាន្ដ

គ្រាន់តែថ្ងៃទី១ នៃការថតរឿង “សោកនាដកម្មភ្នំខ្មោច” LD ត្រូវចាយលុយខ្ទង់មុឺនដុល្លារទៅហើយ

បានផុស

នៅ

ផលិតករភាពយន្ត និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះលោក កៀក លីដា មុននេះបានបញ្ចេញតួលេខនៃការចំណាយទុនក្នុងការថតរឿង “សោកនាដកម្មភ្នំខ្មោច” ដែលត្រូវចាយលុយខ្ទង់ម៉ឺនដុល្លារ ខណ:តួលេខនេះ គឺជាថ្ងៃដំបូងនៃការចាប់ផ្តើមថតប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៅកែផលិតកម្ម LD លោក លៀក លីដា ធ្លាប់បានអះអាងពីការផលិតរឿង​ “សោកនាដកម្មភ្នំខ្មោច” ថា លោកសម្រេចបោះទុនក្នុងការធ្វើរឿងនេះឡើងគឺក្នុងគោលបំណងដើម្បីបង្ហាញពិភពលោកឱ្យបានដឹងនូវទង្វើដ៏អាក្រក់របស់ទាហ៊ានថៃមកលើជនភៀសសឹកកម្ពុជា។

លោក លៀក លីដា បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះថា “សម្រាប់ថ្ងៃទី១ នៃការចាប់ ផ្តើមថតចាយលុយអស់ប៉ុណ្ណឹងហើយជួយមើលៗផង”។ លោកគូសបញ្ជាក់ថា លោកតែនៅទទួលការឧបត្ថម្ភនៅឡើយ និងទទួចឱ្យមានការចូលរួបពីម្ចាស់ប្រេនធំៗដែលមានធនធាន អាចជួយទិញសំបុត្រមុនម្នាក់ ៤០០-៥០០ សំបុត្រម្នាក់។

ជាមួយគ្នានេះ លោក លៀក លីដាក៏បានសម្តែងការអរគុណដល់អ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារអាមេរិក ដើម្បីថតរឿង”សោកនាដកម្មភ្នំខ្មោច”។

ជារឿយៗលោក លៀក លីដា ថៅកែផលិតកម្ម LD បានស្នើដល់បណ្តាម្ចាស់ក្រុមហ៊ុនដែលជាកូនខ្មែរមានផលិតផលខ្មែរ brands បង្កើតឡើងដោយកូនខ្មែរគួតែចូលរួមជាមួយ LD ក្នុងយុទ្ធនាការផលិតរឿង “សោកនាដកម្មភ្នំខ្មោច”ឱ្យបានផុសផុល៕ ដោយ ៖ ចាន់រ៉ា

Screenshot
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម