ជីវិតកម្សាន្ដ
ថៅកែ LD ចាត់ទុកកិច្ចសហការលោក រ័ត្ន ស្រ៊ាង ក្នុងការផ្តល់អាវុធ និងសម្ភារៈដើម្បីថតរឿង បានរួមចំណែកលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា
លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បញ្ជាក់ថា ការផ្តល់ជាកាំភ្លើង និងសម្ភារៈផ្សេងៗពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងការថតរឿង “សោកនាដកម្មភ្នំខ្មោច” ជាការរួមចំណែកលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា។


ប្រាកដណាស់កន្លងមកលោកលៀក លីដា ធ្លាប់បានអះអាងពីការផលិតរឿង “សោកនាដកម្មភ្នំខ្មោច” ថា លោកសម្រេចបោះទុនក្នុងការធ្វើរឿងនេះឡើង គឺក្នុងគោលបំណងដើម្បីបង្ហាញពិភពលោកឲ្យបានដឹងនូវទង្វើរដ៏អាក្រក់របស់ទាហ៊ានថៃមកលើជនភៀសសឹកកម្ពុជា”។
ដោយឡែក កាលពីថ្ងៃទី០៦ ខែមីនាឆ្នាំ២០២៦ ឱ្យដឹងថា លោកនិងក្រុមការងារផលិតរឿង “សោកនាដកម្មភ្នំខ្មោច ពិតសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានផ្តល់ជាកាំភ្លើងក៏ដូចជាសម្ភារៈផ្សេងៗទៀត និងក្រុមការងារជំនាញដើម្បីជួយសម្រួលក្នុងការថតខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ របស់ផលិតកម្មដែលមានចំ ណងជើងថា សោកនាដកម្មភ្នំខ្មោច”។
ថៅកែផលិតកម្ម LD រូបនេះបន្ថែមទៀតថា កិច្ចសហការនេះគឺជាកាយវិការវិជ្ជមានរបស់លោក ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យភាពយន្តកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន។

គួរបញ្ជាក់ថា “សោកនាដកម្មភ្នំខ្មោច”គឺជារឿងប្រវត្តិសាស្រ្តដែលបានកើតរួចមកហើយ ហើយជាប្រវត្តិសាស្រ្តពិតដែលគ្រប់គ្នាត្រូវទទួលស្គាល់។
គួររំលឹកដែរថា មុននឹងចាប់ផ្តើមគម្រោងផលិតរឿងរបស់ផលិតកម្មភាពយន្តខ្មែរមួយនេះ ផលិតកម្មបានប្រកាសស្វែងរកអ្នកដែលធ្លាប់ឆ្លងកាត់នូវហេតុការណ៍នោះផ្ទាល់ ដើម្បីរួមគ្នាបើកបង្ហាញការពិតទាំងស្រុង ពីទង្វើអមនុស្សធម៌របស់យោធាថៃកាលពីអតីតកាល ក្នុងន័យចងក្រងនូវការពិត ជូនខ្មែរជំនាន់ក្រោយមើល ក៏ដូចជាប្រាប់ការពិតទៅកាន់ពិភពលោក តាមរយៈវណ្ណកម្មភាពយន្តនេះផងដែរ។
តួយ៉ាង មានសាក្សីរស់ជាច្រើន បានអះអាងថា «ភ្នំខ្មោច» ជាភូមិសាស្ត្រព្រំដែនរបស់កម្ពុជា ដែលលាក់ទុកនូវសោកនាដកម្មដ៏ឃោរឃៅពីសំណាក់យោធាថៃមកលើរាស្ត្រខ្មែររាប់ពាន់នាក់ ពោលគឺអំឡុងពេលដែលកម្ពុជាកំពុងវឹកវរក្រោមរបបខ្មែរក្រហម ខណៈក្នុងចំណោមនោះ ក៏មានគ្រួសាររបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផងដែរ បើផ្អែកតាមសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» ស្នាដៃនិពន្ធផ្ទាល់របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានរៀបរាប់ពីបទពិសោធជីវិតពិតរបស់លោកក្នុងឆ្នាំ១៩៧៩ និងការរស់រានមានជីវិតពីរបបខ្មែរក្រហម។
ផ្អែកលើព្រឹត្តិការណ៍ពិតតាមរយៈសៀវភៅ ផលិតកម្មភាពយន្ត LD ក៏បានសម្រេចចិត្តផលិតនូវភាពយន្តប្រវត្តិសាស្ត្រនេះឡើង ដោយឆ្លុះបង្ហាញអំពីសោកនាដកម្មនៅភ្នំខ្មោច ដោយគ្រោងចំណាយដើមទុនយ៉ាងសន្ធឹកសន្ធាប់ ខណៈទើបតែសម្ពោធ និងចាប់ផ្តើមសកម្មភាពនៃការថតភាពយន្តនេះថ្មីៗ ខណៈក្នុងនោះ មានការចូលរួមពីសិល្បករសិល្បការិនីជាច្រើនរូបចូលរួមសម្តែងផងដែរ។ តួយ៉ាង នៅថ្ងៃទី១នៃការចាប់ផ្តើមដំណើរការការថត ផលិតកម្មបានចំណាយថវិកាខ្ទង់មុឺនដុល្លារបាត់ទៅហើយ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


