ជីវិតកម្សាន្ដ
អ្នកដឹកនាំរឿង «សោកនាដកម្មភ្នំខ្មោច» ផ្តាំទៅសារព័ត៌មានថៃថា កុំបារម្ភ ភាពយន្តខ្មែរមួយនេះ ផ្អែកលើការពិតទាំងស្រុង
នៅព្រឹកថ្ងៃទី១៩ ខែមករានេះ ម្ចាស់ផលិតកម្ម LD Picture បានឆ្លើយតបនឹងក្តីព្រួយបារម្ភដែលសារព័ត៌មានថៃបានចុះផ្សាយពីការលើកឡើងរបស់មជ្ឈមណ្ឌលព័ត៌មាន ស្តីពីស្ថានភាពថៃ-កម្ពុជា ទាក់ទងនឹងការផលិតភាពយន្តខ្មែរ រឿង«សោកនាដភ្នំខ្មោច» និងបានចាត់ទុកជាការបំភ្លៃប្រវត្តិសាស្ត្រ ឬញុះញ៉ង់ឱ្យមានការស្អប់ខ្ពើមនោះ លោក លៀក លីដា អ្នកដឹកនាំរឿងផ្ទាល់ បានពន្យល់វិញថា កុំបារម្ភអី ក្នុងរឿង លោកនិយាយតែការពិត ហើយលោកក៏មានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងនាមជាអ្នកដឹកនាំរឿងដែរ។
ការឆ្លើយតបនេះ ធ្វើឡើងក្រោយសារព័ត៌មាន Khoasod English នៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ បានដកស្រង់ខ្លឹមសារពីសេចក្តីថ្លែងការណ៍ មជ្ឈមណ្ឌលព័ត៌មាន ស្តីពីស្ថានភាពថៃ-កម្ពុជា និងចេញផ្សាយដោយដាក់ចំណងជើងធំៗថា “ថៃ សម្តែងក្តីព្រួយបារម្ភលើការផលិតភាពយន្តខ្មែរ «ភ្នំខ្មោច» ដែលពណ៌នាថា ប្រទេសថៃជាវាលពិឃាតទីពីររបស់កម្ពុជា”។

យោងតាមសារព័ត៌មាន Khoasod English មជ្ឈមណ្ឌលព័ត៌មាន ស្តីពីស្ថានភាពថៃ-កម្ពុជា បានបង្ហាញក្តីព្រួយបារម្ភពីការពណ៌នាក្នុងខ្សែភាពយន្តខាងលើ ដោយយល់ថា ខ្លឹមសារនៃចំណងជើងរឿង មិនគួរប្រើនោះទេ ខណៈថៃបានចាត់ទុកថា រឿងនេះផលិតដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ការស្អប់ខ្ពើម។
ជាមួយគ្នានេះ មជ្ឈមណ្ឌលព័ត៌មានស្តីពីស្ថានភាពថៃ-កម្ពុជា ក៏ជំរុញឱ្យគ្រប់ភាគីទាំងអស់ ប្រើប្រាស់ពាក្យពេចន៍ដែលមានលក្ខណៈស្ថាបនា មិនញុះញង់ និងមិនវិនិច្ឆ័យ ដោយសង្កត់ធ្ងន់ថា ការប្រើពាក្យពេចន៍ធ្ងន់ៗ ឬការដាក់កំហុស អាចធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង។
ប្រភពដដែល គូសបញ្ជាក់ទៀតថា ការពណ៌នាអំពីជម្លោះ គួរតែផ្អែកលើការពិតដែលអាចផ្ទៀងផ្ទាត់បាន ហើយគួរតែគិតគូរពីផលប៉ះពាល់ដែលអាចកើតមានលើទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំងពីរ។ ឯការបង្ហាញរឿងរ៉ាវអំពីជម្លោះ គួរតែផ្អែកលើការពិតដែលអាចផ្ទៀងផ្ទាត់បាន ហើយគួរតែពិចារណាពីផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគី និងប្រើប្រាស់ភាសាដែលឆ្លុះបញ្ចាំងពីការពិត និងលើកកម្ពស់ឱ្យមានដំណោះស្រាយតាមរយៈការសន្ទនា។
ជាការឆ្លើយតប លោកក៏បានបញ្ជាក់តាមរយៈសារពីទំព័រហ្វេសប៊ុករបស់លោក កុំបារម្ភឱ្យភាគីថៃព្រួយបារម្ភ។ តួយ៉ាង ក្នុងរឿង លោកនិយាយតែការពិតប៉ុណ្ណោះ ហើយលោកក៏ជាច្បាស់ពីក្រមសីលធម៌វិជ្ជាជីវៈអ្នកដឹកនាំរឿងផងដែរ។ ទន្ទឹមនេះ លោកប្រាប់ឱ្យពលរដ្ឋខ្មែរ បន្តបង្ហាញមោទនៈរបស់ខ្លួន និងធ្វើអ្វីដែលគួរធ្វើដើម្បីជាតិ និងសេចក្តីថ្លៃថ្នូរបស់ជាតិ។

គួររំលឹកដែរថា មុននឹងចាប់ផ្តើមគម្រោងផលិតរឿងរបស់ផលិតកម្មភាពយន្តខ្មែរមួយនេះ ផលិតកម្មបានប្រកាសស្វែងរកអ្នកដែលធ្លាប់ឆ្លងកាត់នូវហេតុការណ៍នោះផ្ទាល់ ដើម្បីរួមគ្នាបើកបង្ហាញការពិតទាំងស្រុង ពីទង្វើអមនុស្សធម៌របស់យោធាថៃកាលពីអតីតកាល ក្នុងន័យចងក្រងនូវការពិត ជូនខ្មែរជំនាន់ក្រោយមើល ក៏ដូចជាប្រាប់ការពិតទៅកាន់ពិភពលោក តាមរយៈវណ្ណកម្មភាពយន្តនេះផងដែរ។
តួយ៉ាង មានសាក្សីរស់ជាច្រើន បានអះអាងថា ភ្នំខ្មោច ជាភូមិសាស្ត្រព្រំដែនរបស់កម្ពុជា ដែលលាក់ទុកនូវសោកនាដកម្មដ៏ឃោរឃៅពីសំណាក់យោធាថៃមកលើរាស្ត្រខ្មែររាប់ពាន់នាក់ ពោលគឺអំឡុងពេលដែលកម្ពុជាកំពុងវឹកវរក្រោមរបបខ្មែរក្រហម ខណៈក្នុងចំណោមនោះ ក៏មានគ្រួសាររបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផងដែរ បើផ្អែកតាមសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» ស្នាដៃនិពន្ធផ្ទាល់របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានរៀបរាប់ពីបទពិសោធជីវិតពិតរបស់លោកក្នុងឆ្នាំ១៩៧៩ និងការរស់រានមានជីវិតពីរបបខ្មែរក្រហម។
ផ្អែកលើព្រឹត្តិការណ៍ពិតតាមរយៈសៀវភៅ ផលិតកម្មភាពយន្ត LD ក៏បានសម្រេចចិត្តផលិតនូវភាពយន្តប្រវត្តិសាស្ត្រនេះឡើង ដោយឆ្លុះបង្ហាញអំពីសោកនាដកម្មនៅភ្នំខ្មោច ដោយគ្រោងចំណាយដើមទុនយ៉ាងសន្ធឹកសន្ធាប់ ខណៈទើបតែសម្ពោធ និងចាប់ផ្តើមសកម្មភាពនៃការថតភាពយន្តនេះថ្មីៗ ខណៈក្នុងនោះ មានការចូលរួមពីសិល្បករសិល្បការិនីជាច្រើនរូបចូលរួមសម្តែងផងដែរ។ តួយ៉ាង នៅថ្ងៃទី១នៃការចាប់ផ្តើមដំណើរការការថត ផលិតកម្មបានចំណាយថវិកាខ្ទង់មុឺនដុល្លារបាត់ទៅហើយ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


