ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី៧ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារសរុប ៩ ៨៤៦ ច្បាប់
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា លទ្ធផល នៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៦ គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល សរុបចំនួន ៩ ៨៤៦ ច្បាប់។

ដោយឡែកនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៣០២ ច្បាប់។
ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៦ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា គឺសម្រាប់តែបុគ្គលដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួននៅក្នុងថ្ងៃខែណាមួយ គិតត្រឹមថ្ងៃយកឯកសារមកដល់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឆ្នាំ២០២៤តែប៉ុណ្ណោះ។

តាមការឱ្យដឹងពីលោកស្រី អ៊ុំ សោភ័ណ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបញ្ជាក់ថា «ការប្រកាសរៀងរាល់២ឆ្នាំម្តង» សំដៅលើបុគ្គលដែលមានតំណែងត្រូវប្រកាសដូចចែងក្នុងមាត្រា១៧ នៃ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ រួមមាន សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល មន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំង- សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ – មន្ត្រីរាជការស៊ីវិល យោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀត ដែលត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ – ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា- ថ្នាក់ដឹកនាំនៃសង្គមស៊ីវិល។
សូមជម្រាបដែរថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ធ្វើឡើងចាប់ពីថ្ងៃទី០១-៣១ ខែមករា ឆ្នាំ២០២៦ ដោយក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ៧ថ្ងៃក្នុងមួយសប្តាហ៍ មិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


