Connect with us

កីឡា

ពិត​ជា​មិន​ធម្មតា​ វ៉ាន់​ ភារ៉ា​ រត់​ចម្ងាយ​ជាប់​ចំណាត់​ថ្នាក់​លេខ២​ ខណៈ​អ្នក​លេខ១ និង​ លេខ៣​ សុទ្ធតែ​ម្ចាស់​ផ្ទះ​វៀតណាម​

បានផុស

នៅ

កីឡាករ​កម្ពុជា​ វ៉ាន់​ ភារ៉ា​ បង្ហាញ​មោទកភាព​ដល់​កម្ពុជា​ និង​បាន​បង្ហាញ​ពី​សមត្ថភាព​ខ្លាំង​របស់​ក្រុម​រត់​ប្រណាំង​របស់​កម្ពុជា​ដោយ​ប្រកួត​ជាប់​ចំណាត់​ថ្នាក់​លេខ២​ លើ​វិញ្ញាសា​ចម្ងាយ​ ៤២​គីឡូម៉ែត្រ​ (Full Marathon) ក្នុង​កម្មវិធី​ HCMC Marathon 2026 នៅ​ប្រទេស​វៀតណាម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ហ្វេសបុក ភារ៉ា

ព្រឹត្តិការណ៍​រត់​ប្រណាំង​ HCMC Marathon 2026 ​​នេះ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១១​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម។​ កីឡាករ​កម្ពុជា​ វ៉ាន់​ ភារ៉ា​ គឺ​ធ្វើ​បាន​ល្អ​មែនទែន​ដោយ​ប្រជែង​បាន​ចំណាត់​ថ្នាក់​លេខ២​ លើ​វិញ្ញាសា​ចម្ងាយ​ ៤២​គីឡូម៉ែត្រ។​ ភារ៉ា​ នៅ​ក្នុង​ចម្ងាយ​ ៤២​គីឡូម៉ែត្រ​នេះ​រូប​គេ​ធ្វើ​បាន​ក្នុង​រយៈពេល​ ០២ម៉ោង​ ២៧​នាទី​ និង​ ២៥​វិនាទី។​

រូបភាព​ហ្វេសបុក ភារ៉ា

ភារ៉ា​ បាន​ផ្ដល់​ភាព​ភ្ញាក់ផ្អើល​ និង​បង្ហាញ​ការ​ប្រជែង​ខ្ពស់​មែនទែន​ដោយ​សារ​អ្នក​ជាប់​ចំណាត់​ថ្នាក់​លេខ១​ លេខ៣​ លេខ៤​ សុទ្ធតែ​ជា​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម។​ យ៉ាងណា​កីឡាករ​កម្ពុជា​រូប​នេះ​នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ និង​នាំ​មោទកភាព​ជូន​កម្ពុជា​បើ​ទោះ​ជា​វិញ្ញាសា​នេះ​ថ្មី​សម្រាប់​រូប​គេ​ និង​មាន​ការ​ប្រជែង​ខ្ពស់​ដូច​នេះ​ក្ដី។

បញ្ជាក់​ដែរ​ថា​ វាន់​ ភារ៉ា​ ជា​កីឡាករ​អត្តពលកម្ម​ល្បីឈ្មោះ​ និង​ជា​កីឡាករ​ជម្រើសជាតិ​ផង​ដែរ។​ រូប​គេ​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ច្រើន​ និង​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ជា​ច្រើន​ដង​ផង​ដែរ​នា​ពេល​កន្លង​មក​នេះ៕​

ទិដ្ឋភាព​ប្រកួតនៅ​វៀតណាម​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម