កីឡា
តូក្យូម៉ារ៉ាតុង ជាព្រឹត្តិការណ៍រត់ធំបំផុតមានប្រាក់រង្វាន់ និងអ្នកចូលរួមច្រើន
តូត្យូម៉ារ៉ាតុង គឺជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងលំដាប់ពិភពលោកធំបំផុតមួយដែលមានទាំងអ្នកចូលរួមច្រើន ការបង់តម្លៃចូលរួមប្រកួតក៏ខ្ពស់ ប៉ុន្តែប្រាក់រង្វាន់ក៏ច្រើន។ តូក្យូម៉ារ៉ាតុងដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ម៉ារ៉ាតុង Abbott World Marathon Majors ត្រូវបានបង្កើតឡើងជាលើកដំបូង នៅឆ្នាំ ២០០៧ នៅប្រទេសជប៉ុន។

តូត្យូម៉ារ៉ាតុង មាន ៤ វិញ្ញាសាសំខាន់គឺ វិញ្ញាសាចម្ងាយ ៤១ គីឡូម៉ែត្រ ចម្ងាយ ១០ គីឡូម៉ែត្រ ចម្ងាយ ៥ គីឡូម៉ែត្រ និងចម្ងាយ ២ គីឡូម៉ែត្រ។ វិញ្ញាសាចម្ងាយ ៤២ គីឡូម៉ែត្រគឺសំខាន់ជាងគេបំផុតដែលសុទ្ធតែអ្នករត់អាជីពមកពីជុំវិញពិភពលោកចូលរួមប្រកួត។
ព្រឹត្តិការណ៍តូក្យូម៉ារ៉ាតុង លើកទី ១៩ ត្រូវបានរៀបចំកាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ អ្នករត់កម្រិតអាជីពមកពីទូទាំងពិភពលោកចំនួន ៣៨,៥០០ នាក់បានចូលរួមរត់លើវិញ្ញាសាចម្ងាយ ៤២ គីឡូម៉ែត្រ។

តម្លៃចុះឈ្មោះចូលរួមប្រកួតសម្រាប់តែវិញ្ញាសា ៤២ គីឡូម៉ែត្រទាំងបុរស និងនារី គឺតម្លៃ ១៨៥ ដុល្លារអាមេរិកសម្រាប់ជនជាតិជប៉ុន និងសម្រាប់ជនបរទេស តម្លៃ ២៣០ ដុល្លារអាមេរិក។ បើទោះបីជាចំណាយលើការចុះឈ្មោះច្រើន ប៉ុន្តែមានប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភលើកទឹកចិត្តច្រើនដោយពីចំណាត់ថ្នាក់លេខ ១ ដល់លេខ ១០ ទទួលបានប្រាក់រង្វាន់ ៨ ម៉ឺនដុល្លារអាមេរិក ដល់ ៥០០ ដុល្លារអាមេរិក។
ក្រៅពីប្រាក់រង្វាន់ ជ័យលាភីក៏ទទួលបានប្រាក់លើកទឹកចិត្តផ្សេងទៀតដូចជា ប្រាក់លើកទឹកចិត្តសម្រាប់ការបំបែកកំណត់ថិរវេលាពិភពលោកចំនួន ២០ ម៉ឺនដុល្លារ ប្រាក់លើកទឹកចិត្តសម្រាប់ការបំបែកកំណត់ត្រាថិរវេលាប្រចាំព្រឹត្តិការណ៍ចំនួន ២ ម៉ឺនដុល្លារ និងការបំបែកកំណត់ត្រាថិរវេលាជាតិជប៉ុនចំនួន ៣,៣០០ដុល្លារ។

ជាក់ស្តែងជ័យលាភីផ្នែកនារីចម្ងាយ ៤២ គីឡូម៉ែត្រ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ កីឡាការិនីកេនយ៉ា Brigid Kosgei ដែលបានឈ្នះមេដាយមាស ទទួលបានប្រាក់រង្វាន់ ៨ ម៉ឺនដុល្លារ និងប្រាក់លើកទឹកចិត្តចំនួន ២ ម៉ឺនដុល្លារទៀតសម្រាប់ការបំបែកកំណត់ត្រាថិរវេលាប្រចាំព្រឹត្តិការណ៍ ដូច្នេះនាងត្រឡប់ទៅផ្ទះវិញជាមួយប្រាក់រង្វាន់ សរុប ១០ ម៉ឺនដុល្លារអាមេរិក។ ចំណែកផ្នែកបុរសចម្ងាយ ៤២ គីឡូម៉ែត្រ បានកីឡាករអេស្តូពី Tadese Takele មេដាយមាស ទទួលបានប្រាក់រង្វាន់ ៨ ម៉ឺនដុល្លារអាមេរិក៕

ប្រាក់រង្វាន់ ចាប់ពីលេខ ១ ដល់ លេខ ១០ មានដូចខាងក្រោម៖
- លេខ ១៖ មេដាយមាស ទទួលបាន ៨០,០០០ដុល្លារ
- លេខ ២៖ មេដាយប្រាក់ ទទួលបាន ៣០,០០០ ដុល្លារ
- លេខ ៣៖ មេដាយសំរិទ្ធ ទទួលបាន ១៥,០០០ ដុល្លា
- លេខ៤៖ ទទួលបាន ៧,០០០ ដុល្លារ
- លេខ ៥៖ ទទួលបាន ៥,០០០ ដុល្លារ
- លេខ ៦៖ ទទួលបាន ៤,០០០ ដុល្លារ
- លេខ ៧៖ ទទួលបាន ៣,០០០ ដុល្លារ
- លេខ ៨៖ ទទួលបាន ២,០០០ ដុល្លារ
- លេខ ៩៖ ទទួលបាន ១,០០០ ដុល្លារ
- លេខ ១០៖ ទទួលបាន ៥០០ ដុល្លារ

ប្រែសម្រួល៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


