Connect with us

កីឡា

ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ ៣ នៅ​តំបន់​អាស៊ាន​មាន​ប្រាក់​រង្វាន់​ច្រើន

បានផុស

នៅ

នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ពេញ​ជា​ច្រើន​ដែល​ប្រទេស​ខ្លះ​មាន ២ ទៅ​ ៣ កម្មវិធី​ក្នុង​មួយ​​ឆ្នាំ ប៉ុន្តែ​បើ​និយាយ​ពី​ប្រាក់​រង្វាន់ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​វិញ​មិន​សូវ​ច្រើន​ទេ ពី​ព្រោះ​ជា​ព្រឹត្តិការណ៍​រត់​ដើម្បី​ទេសចរណ៍ សាមគ្គីភាព មិត្តភាព និង​សុខភាព។

ទោះ​បី​ជា​យ៉ាង​ណា ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ខ្លះ​មាន​ប្រាក់​រង្វាន់​​ច្រើន​គួ​រសម​ដោយ​អាស្រ័យ​ទៅ​លើម្ចាស់​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​ទាំង​នោះ។ ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ចំនួន ៣ នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ប្រាក់​រង្វាន់​ច្រើន​ជាង​គេ​គឺ នៅ​ឥណ្ឌូណេស៊ី សិង្ហបុរី និង​ម៉ាឡេស៊ី។

ឥណ្ឌូណេស៊ី

  • ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ពេញ​គឺ Bali International Full Marathon
  • ការប្រកួត​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំ ២០២៦
  • តម្លៃ​ចុះឈ្មោះ ជន​ជាតិ​ឥណ្ឌូណេស៊ី ៥៦​ ដុល្លារ និង​បរទេស ៩៥​ ដុល្លារ​ សម្រាប់ ៤២ គីឡូម៉ែត្រ។ តម្លៃចុះឈ្មោះ ជន​ជាតិ​ឥណ្ឌូណេស៊ី ៤៧​ ដុល្លារ និងជន​​បរទេស តម្លៃ ៥៩​ ដុល្លារ សម្រាប់ ២១ គីឡូម៉ែត្រ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់​រង្វាន់សម្រាប់​វិញ្ញាសា​ចម្ងាយ ៤២ ​គីឡូម៉ែត្រ

  • មេដាយ​មាស ២៧,៧០០ ​ដុល្លារ
  • មេដាយ​ប្រាក់ ១៦,៩០០ ដុល្លារ
  • មេដាយ​សំរិទ្ធ ១០,៨០០​ ដុល្លារ

ប្រាក់​រង្វាន់សម្រាប់​វិញ្ញាសា​ចម្ងាយ ២១ ​គម

  • មេដាយ​មាស ៤,៣០០ ដុល្លារ
  • មេដាយ​ប្រាក់ ២,៨០០​ ដុលលារ
  • មេដាយ​សំរិទ្ធ ១,៨៥០​ ដុល្លារ

សិង្ហបុរី

  • Singapore​ International Full Marathon
  • ប្រកួត​នៅ ថ្ងៃ​ទី​​ ៥-៦ ខែ​ធ្នូ ឆ្នាំ ២០២៦
  • តម្លៃ​ចុះឈ្មោះ ១៣០ ដុល្លារ ទៅ ១៦០ ដុល្លារ​សម្រាប់ ៤២​ គីឡូម៉ែត្រ និង ៩០ ដុល្លារ ទៅ ១១០​ ដុល្លារ សម្រាប់ ២១​ គីឡូម៉ែត្រ

ប្រាក់​រង្វាន់​

  • លេខ ១ មេដាយ​មាស ទទួល​បាន ៦៥,០០០ ដុល្លារ
  • លេខ ២ មេដាយ​ប្រាក់ ទទួល​បាន ៣០,០០០ ដុល្លារ
  • លេខ ៣ មេដាយ​សំរិទ្ធ ទទួល​បាន ១៥,០០០ ដុល្លារ
  • លេខ ៤ ទទួល​បាន ១០,០០០ ដុល្លារ
  • លេខ ៥ ទទួល​បាន ៦,០០០ ដុល្លារ
  • លេខ ៦ ទទួល​បាន ៣,០០០ ដុល្លារ
  • លេខ ៧ ទទួល​បាន ២,០០០ ដុល្លារ
  • លេខ ៨ ទទួល​បាន ១,៦០០ ដុល្លារ
  • លេខ ៩ ទទួល​បាន ១,២០០ ដុល្លារ
  • លេខ ១០ ទទួល​បាន ១,០០០ ដុល្លារ

ប្រាក់​លើក​ទឹក​ចិត្ត​បំបែក​កំណត់​ត្រា​ប្រចាំ​ព្រឹត្តិការណ៍ ១២,០០០ ដុល្លារ និងប្រាក់​លើក​ទឹក​ចិត្ត​បង្ហាញ​គុណផល​ល្អ ៥,០០០ ទៅ ៨,០០០ ដុល្លារ​ទៀត។

ម៉ាឡេស៊ី

  • Kuala Lumpur Standard Chartered Marathon
  • ការ​ប្រកួត ថ្ងៃ​ទី​ ៣-៤ ខែ​តុលា ឆ្នាំ ២០២៦
  • សំបុត្រ​ត្រូវ​បាន​លក់​អស់សម្រាប់​ជន​ជាតិ​ម៉ាឡេស៊ី បន្ទាប់​ពី​បើក​បាន ៥ ម៉ោង ប៉ុន្តែត្រៀម​ចំនួន ៤០០០ សម្រាប់ជន​បរទេស នៅ​បើក​រហូត​ដល់ ថ្ងៃ​ទី​៣១ កក្កដា ២០២៦
  • អ្នក​ចូល​រួម​តាម​ផែន​ការ ៤ ម៉ឺន​នាក់ ជា​ព្រឹត្តិការណ៍​រត់​មាន​អ្នក​ចូល​រួម​ច្រើន​បំផុត​នៅ​អាស៊ាន
  • តម្លៃ​ចុះឈមោះ ១៦៥​ ដុល្លារ សម្រាប់ ៤២​ គីឡូម៉ែត្រ និង ១៥០ ​ដុល្លារ សម្រាប់​ ២១​ គីឡូម៉ែត្រ

ប្រាក់​រង្វាន់

ប្រាក់​រង្វាន់​សម្រាប់​ព្រឹត្តិការណ៍​ Kuala Lumpur Standard Chartered Marathon មិន​ត្រូវ​បាន​បង្ហាញ​លំអិត​ទេ ប៉ុន្តែ​សម្រាប់​មេដាយ​មាស ទទួល​បាន ១៥,០០០ ដុល្លារ​អាមេរិក លើ​វិញ្ញាសា​ចម្ងាយ ៤២​ គីឡូម៉ែត្រ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម