សន្តិសុខសង្គម
ប្រទះឃើញសពកុមារាអាយុប្រមាណ ២ ខួប មានសភាពហើមស្អុយ នៅមាត់អូរ លើផ្លូវជាតិលេខ ៦ អា
ប្រទះឃើញសពកុមារាអាយុប្រមាណ ២ ខួប ម្នាក់ ត្រូវបានគេយកទៅប្លុងចោលនៅមាត់អូរ ក្នុងសង្កាត់ព្រែកលាប ផ្អើលប្រជាពលរដ្ឋ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ នៅចំណុចមាត់អូរ តាមបណ្តោយផ្លូវជាតិលេខ ៦ អា ភូមិបាក់ខែង ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ជាអ្នករស់នៅក្បែរតំបន់ខាងលើ ដោយនៅវេលាម៉ោងជាង ៣ គាត់បានដើរមកខាងក្រៅផ្ទះ ក៏ស្រាប់តែធុំក្លិនស្អុយចេញពីចំណុចមាត់អូរ។ ភ្លាមៗ នោះ ស្មានថាជាក្លិនកណ្តុរដែលងាប់ ទើបមិនចាប់អារម្មណ៍។ លុះមួយសន្ទុះក្រោយ ក្លិនស្អុយកាន់តែខ្លាំងទៅៗ ទើបសម្រេចចិត្តដើរមកមើល បែរជាប្រទះឃើញសាកសពកុមារាវ័យប្រហែល ២ ខួប ម្នាក់ សភាពហើម រុយរោម នៅមាត់អូរខាងលើនេះ។ ខណៈនោះ ប្រជាពលរដ្ឋ បានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីហ៊ុមព័ទ្ធ និងត្រួតពិនិត្យតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យ បានដឹកសពយកទៅត្រួតពិនិត្យនៅវត្ត ស្វែងរកមូលហេតុ នៃការស្លាប់ ដើម្បីរកជនល្មើសផងដែរ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


