ព័ត៌មានអន្ដរជាតិ
លោក Macron អះអាងថា បារាំងកំពុងផ្តល់ការគាំទ្រផ្នែកចារកម្មច្រើនជាងគេដល់អ៊ុយក្រែន
ក្នុងឱកាសថ្លែងសុន្ទរកថាឆ្នាំថ្មីទៅកាន់កងទ័ពបារាំង ប្រធានាធិបតី លោក Emmanuel Macron បានប្រកាសថា បច្ចុប្បន្នប្រទេសបារាំងបានក្លាយជាអ្នកផ្តល់ជំនួយផ្នែកចារកម្មចម្បងដល់អ៊ុយក្រែន ដោយផ្គត់ផ្គង់រហូតដល់ពីរភាគបីនៃសមត្ថភាពចារកម្មសរុបរបស់ទីក្រុងកៀវ។

យោងតាម Kyiv Post កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២៦ នៅឯមូលដ្ឋានទ័ពអាកាស Istres លោក Macron បានបញ្ជាក់ថា នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ បើធៀបនឹងឆ្នាំមុនដែលអ៊ុយក្រែនត្រូវពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា បណ្តាប្រទេសនៅអឺរ៉ុបក្នុង «សម្ព័ន្ធភាពនៃឆន្ទៈ» (Coalition of the Willing) កំពុងផ្តល់ហិរញ្ញប្បទាន១០០ភាគរយដល់អ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តបញ្ឈប់ការផ្តល់មូលនិធិ និងការផ្គត់ផ្គង់អាវុធដោយផ្ទាល់។
ការអះអាងនេះ បានកើតឡើងចំពេលមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់មួយរយៈពេលខ្លីកាលពីខែមីនាឆ្នាំមុន ដើម្បីដាក់សម្ពាធលើប្រធានាធិបតី Volodymyr Zelensky ពាក់ព័ន្ធនឹងការចរចាសន្តិភាពជាមួយរុស្ស៊ី។ ទោះបីជាមន្ត្រីបារាំងបានកត់សម្គាល់ថា ជំនួយរបស់ពួកគេភាគច្រើនជាលក្ខណៈបច្ចេកទេសក៏ដោយ ប៉ុន្តែសម្តីរបស់លោក Macron ហាក់មានភាពផ្ទុយគ្នាទៅនឹងការលើកឡើងរបស់មន្ត្រីអ៊ុយក្រែន។
កាលពីខែធ្នូ លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា ទីក្រុងកៀវនៅតែត្រូវការជាចាំបាច់នូវប្រព័ន្ធរូបភាពផ្កាយរណប និងប្រព័ន្ធព្រមានទុកជាមុនពីអាមេរិក។ ថ្វីត្បិតមានភាពរកាំរកូសផ្នែកនយោបាយរវាងវ៉ាស៊ីនតោន និងកៀវ ក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីការកាត់បន្ថយការគាំទ្រផ្នែកចារកម្មពីអាមេរិកក្នុងកម្រិតធ្ងន់ធ្ងរណាមួយនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


