ជីវិតកម្សាន្ដ
ថៅកែ LD ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ទោះជួបការលំបាកយ៉ាងណា ក៏ត្រូវថតរឿង “សោកនាដកម្មភ្នំខ្មោច” ឱ្យចប់
ម្ចាស់ផលិតកម្ម LD Picture និងជាអ្នកដឹកនាំភាពយន្តដ៏ឆ្នើម លោក លៀក លីដា បានអះអាងនូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួនថា ទោះបីជាការថតរឿងជាប្រវត្តិសាស្ត្រ “សោកនាដកម្មភ្នំខ្មោច” មានការជួបភាពលំបាកយ៉ាងក៏ដោយ ក៏លោកនៅតែបន្តការថតរឿងប្រវត្តិសាស្ត្រមួយនេះរហូតដល់ចប់។
ការប្រកាសរបស់ម្ចាស់ផលិតកម្ម LD ខាងលើនេះ ស្របពេលដែលភាពយន្តប្រវត្តិសាស្ត្ររឿង “សោកនាដកម្មភ្នំខ្មោច” កំពុងតែដំណើរការថត ក្នុងគោលបំណងដើម្បីបង្ហាញពិភពលោកឱ្យបានដឹងនូវទង្វើដ៏អាក្រក់របស់ទាហ៊ានថៃ មកលើជនភៀសសឹកកម្ពុជាយ៉ាងព្រៃផ្សៃបំផុត។

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ លោក លៀក លីដា បានប្រកាសឱ្យដឹងនូវជំហររបស់ខ្លួនថា ទោះជាពិបាកយ៉ាងណាក៏លោកត្រូវតែថតរឿងប្រវត្តិសាស្រ្តមួយនេះឱ្យចប់។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ម្ចាស់ Brand ធំៗឱ្យចូលរួមក្នុងរឿងមួយនេះផង ព្រោះនេះជាយុទ្ធនាការបណ្ដុះគំនិតមនសិការស្នេហាជាតិឲ្យក្លាយទៅជាកាតព្វកិច្ចរៀងៗខ្លួន។

ជារឿយៗ លោក លៀក លីដា តែងតែស្នើដល់បណ្តាម្ចាស់ក្រុមហ៊ុនដែលជាកូនខ្មែរមានផលិតផលខ្មែរ (brands) បង្កើតឡើងដោយកូនខ្មែរគួរតែចូលរួមជាមួយ LD ក្នុងយុទ្ធនាការផលិតរឿង “សោកនាដកម្មភ្នំខ្មោច” ឱ្យបានផុសផុល ក្នុងន័យដើម្បីជាការគាំទ្រ និងលើកទឹកចិត្ត ចំពោះការផលិតរឿងជាប្រវត្តិសាស្ត្រមួយនេះ៕ ដោយ : ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


