Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបញ្ចប់ជាផ្លូវការ​នូវសមាជិកភាព ពីអង្គការសុខភាពពិភពលោក

បានផុស

នៅ

សហរដ្ឋអាមេរិកបាន​ដកខ្លួនជា​ផ្លូវការ​ចេញពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍​ទី​២២​ខែ​មករា​ឆ្នាំ​២០២៦ ដែលនេះ​ជាការសម្រេចតាមការសន្យារបស់​​​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមអាណត្តិទីពីររបស់លោក។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន CBS ការចាកចេញនេះបានបញ្ចប់ភាពជាដៃគូដែលមានរយៈពេល​៧៨​ឆ្នាំ ជាមួយទីភ្នាក់ងារសុខាភិបាលឯកទេសរបស់អង្គការសហប្រជាជាតិមួយនេះ ខណៈដែលរដ្ឋបាលលោកត្រាំ បានរិះគន់អង្គការនេះថាបានចាត់ចែងមិនបានល្អចំពោះវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងការខ្វះឯករាជ្យភាពពីឥទ្ធិពលនយោបាយ។ ទោះបីជាការចាកចេញត្រូវបានធ្វើឡើងជាផ្លូវការក៏ដោយ ក៏នៅសេសសល់​​បញ្ហាប្រឈមសំខាន់ៗជាច្រើនទៀត រួមមានបំណុលដែលមិនទាន់បានបង់ចំនួនជាង​១៣៣លានដុល្លារ និងបញ្ហាមិនទាន់ដោះស្រាយរួចរាល់ពាក់ព័ន្ធនឹងសិទ្ធិទទួលបានទិន្នន័យសុខភាពសកលរបស់​អាមេរិក។

អ្នកជំនាញសុខភាពសាធារណៈ និងអ្នកវិទ្យាសាស្ត្របានព្រមានថា ការដកខ្លួននេះអាចនឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសកលលោក និងសន្តិសុខរបស់​​អាមេរិក។ ក្រុមអ្នករិះគន់បានលើកឡើងថា ទង្វើនេះនឹងរារាំងដល់ការអភិវឌ្ឍ​វ៉ាក់សាំង បង្កការលំបាកដល់ការឆ្លើយតបនឹង​ការ​សាយភាយ​នៃ​ជំងឺ​ ដូចជា ជំងឺខ្វិនកុមារ និង​ជំងឺ​អេបូឡា (Ebola) ព្រមទាំងធ្វើ​ឲ្យ​អាមេរិកងាយរងគ្រោះដោយសារជំងឺរាតត្បាតនាពេលអនាគត ដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងជាមួយបណ្តាញចែករំលែកទិន្នន័យអន្តរជាតិ។ ទោះបីជារដ្ឋបាលអាមេរិកអះអាងថា ខ្លួននឹងស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីដោយផ្ទាល់ជាមួយប្រទេសដទៃទៀត ដើម្បីតាមដានការគំរាមកំហែងផ្នែកសុខភាពក៏ដោយ ក៏អ្នកជំនាញបានបង្ហាញពីភាពមន្ទិលសង្ស័យថា កិច្ចព្រមព្រៀងទាំងនោះមិនអាចជំនួសវិសាលភាពដ៏ទូលំទូលាយនៃអង្គការសុខភាពពិភពលោកបានឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម