Connect with us

សេដ្ឋកិច្ច

​ហាងឆេងមាស ហក់ឡើង​​បំបែក​កំណត់ត្រាខ្ពស់​បំផុតជាង ​៦ ​ពាន់ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃហាងឆេងមាស​បាន​បន្តបំបែកកំណត់ត្រាខ្ពស់បំផុតនៅព្រឹកថ្ងៃចន្ទនេះ​ ដល់ជាង ៦ ពាន់ដុល្លារ ក្នុងមួយតម្លឹង (៦០៧២)​ ​ដោយ​សារ​វិបត្តិសេដ្ឋកិច្ច ​ភូមិ​សាស្ត្រ​នយោបាយ ​នឹង​ការ​ប្រឈម​មុខនៃសម្ពាធ​ពន្ធរវាងសហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities មាន​ប្រសាសន៍ថា ​តម្លៃមាសបានបន្តបំបែកកំណត់ត្រាខ្ពស់ជាបន្តបន្ទាប់ ដោយសារ​សម្ពាធ​ពន្ធ​របស់លោក ដូណាល់ ត្រាំ ជាមួយសហភាពអឺរ៉ុប និងប្រទេសមួយចំនួន ដែលដាក់​ពន្ធ​ទៅ​វិញ​ទៅ​មក​លើការនាំចេញ។​

​លោក ឡុង សំណាង បន្ថែមថា៖ «ដោយសារប្រទេសធំៗ ​មួយចំនួន កំពុងតែប្រឈមមុខ​ជាមួយ​ពន្ធ​គយពីសហ​រដ្ឋអាមេរិក ឬក៏ពីប្រទេសអឺរ៉ុបមួយចំនួន ដែលនឹងដាក់ពន្ធទៅលើអាមេរិកវិញ គឺជា​ប្រទេស​មួយដែលធំៗ ហើយទំហំនៃការវិនិយោគក៏ធំដែរ ដែលវាជះឥទ្ធិពលទៅលើពិភព​ខ្លាំង​មែន​ទែន​ ហើយពេលដែលការដំឡើងពន្ធខ្លាំង វានឹងធ្វើឱ្យលុយធ្លាក់ចុះ ដែលរុញ​ច្រាន​ឱ្យ​មាស​កើន​ឡើង»។

​សហរដ្ឋអាមេរិកក៏មានមហិច្ឆតា​ ទៅលើកោះហ្គ្រីនលែនដែរ មាន​ពាក្យមួយចំនួនដែលជា​បញ្ជារបស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក វាជះ​ឥទ្ធិពល​ទៅដល់តម្លៃហាងឆេងមាស ដែល​ធ្វើឱ្យពិភពលោកច្របូកច្របល់ ខណៈវិនិយោគិន​មួយចំនួនផ្អាក​ក្នុងការដាក់ទុន ហើយដើរតាម​ទំនោរ​របស់លោក ត្រាំ វិញ ​ដែលជំរុញឱ្យមាសហក់ឡើង។​

​គេមើលឃើញថា ស្ថានភាពសន្តិសុខពិពលោក កាន់តែផុយស្រួយ ដែល​នឹងធ្វើឱ្យស្ថានភាព​សេដ្ឋកិច្ចដុនដាបចុះ នោះហើយដែលជំរុញឱ្យតម្លៃមាស នឹងលោហៈធាតុ​មានតម្លៃមួយ​ចំនួន​ត្រូវតែកើនឡើង៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម