សេដ្ឋកិច្ច
កម្ពុជាទទួលបានចំណូល $៣,៧ ពាន់លាន ពីភ្ញៀវទេសចរអន្តរជាតិ ៥,៦ លាននាក់ នៅឆ្នាំ ២០២៥
កម្ពុជាទទួលបានចំណូលប្រមាណ ៣,៧ ពាន់លានដុល្លារ ពីទេសចរណ៍អន្តរជាតិ នៅក្នុងឆ្នាំ ២០២៥ កើនឡើងប្រមាណ ៣% ធៀបនឹងឆ្នាំ ២០២៤ ខណៈភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦ លាននាក់ បានមកទស្សនាកម្ពុជា មានការធ្លាក់ចុះជិត ១៧% ដោយសារសង្គ្រាមកម្ពុជា-ថៃ និងបទល្មើសអនឡាញ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

វិស័យទេសចរណ៍បានបន្តងើបឡើងវិញនៅឆមាសទី១ ឆ្នាំ ២០២៥ ដែលគាំទ្រដោយការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ គួបផ្សំនឹងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីៗ ដែលជាសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
ចាប់តាំងពីឆមាសទី២ ឆ្នាំ ២០២៥ ការផ្ទុះអាវុធកម្ពុជា-ថៃ ទាំងពីរលើក និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់បានធ្វើឱ្យវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ដែលធ្វើឱ្យកំណើនក្នុងវិស័យនេះបានថយមកនៅត្រឹម៥,១% (១៣,២% ឆ្នាំ ២០២៤)។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំកម្ពុជា (PATA) មានប្រសាសន៍ថា កម្ពុជារងសម្ពាធធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីជំងឺកូវីដ១៩ ដោយសារការចោទប្រកាន់ពីការឆបោកអនឡាញនៅកម្ពុជា និងការឈ្លានពានពីប្រទេសថៃ។

លោក ធួន ស៊ីណាន យល់ឃើញថា៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមានឡើងនៅលើពិភពលោក ពិភពលោកបានដើរដល់ផ្លូវទាល់ ដែលយើងគ្រប់គ្នាស្មានមិនត្រូវ អ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលា យើងអត់ដឹងថា តើថ្ងៃស្អែកមានអ្វីកើតឡើងទៀតទេ»។
របាយការណ៍របស់ធនាគារជាតិបង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ ១៦,៩% មក ៥,៦ លាននាក់ (៦,៧ លាននាក់ ឆ្នាំ ២០២៤) ដែលក្នុងនោះភ្ញៀវទេសចរវៀតណាមឈរនៅលំដាប់ទី១ (២១,៩% នៃភ្ញៀវអន្តរជាតិសរុប) បន្ទាប់មកភ្ញៀវចិន ២១,៦% និងថៃ ១៨,៤%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


