Connect with us

ព័ត៌មានអន្ដរជាតិ

លោក Walz ទាម​ទារ​ឱ្យ​រដ្ឋបាល​ត្រាំ ដក​មន្ត្រី​អន្តោប្រវេសន៍​​៣០០០នាក់ ចេញ​ពី​រដ្ឋ​ Minnesota​

បានផុស

នៅ

អភិ​បាល​រដ្ឋ Minnesota លោក Tim Walz ​ទាម​ទារ​ឱ្យ​ប្រធានា​ធិបតី​អា​មេ​រិក​ លោក ដូណាល់​ ត្រាំ​ ដក​ភ្នាក់​ងារ​អន្តោ​ប្រវេសន៍​សហព័ន្ធ​ «ដែល​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​» ចេញ​ពី​រដ្ឋដែលខ្លួន​​គ្រប់គ្រង​ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​បាតុ​ករ​ នៅ Minneapolis ដែល​ជា​ការ​សម្លាប់​លើក​ទី​ពីរ​នៅ​ក្នុង​ទី​ក្រុង​ ចំ​ពេល​មាន​ការ​បង្ក្រាប​ជន​អន្តោប្រវេសន៍​​កំពុង​បន្ត​។

លោក Tim Walz ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Al Jazeera, ដូច​ដែល​មាន​ការ​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ លើ​ការ​សម្លាប់ ​លោក Alex Pretti ដែល​ជា​គិលានុប​ដ្ឋា​យិ​កា ICU អាយុ ៣៧ ឆ្នាំ, លោក Walz បាន​សួរ​សំណួរ​ដោយ​ផ្ទាល់​ទៅ​កាន់​លោក ត្រាំ​ ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌​មាន​កាល​ពី​ថ្ងៃ​អាទិត្យ ​ថា៖«តើ​លោក​មាន​ផែន​ការអី​ឱ្យ​ប្រាកដ? តើវា​ជា​ផែន​ការ​អី​ទៅ?»​។

លោក​ Walz បន្ត​ទៀត​ថា​៖«តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឱ្យ​ភ្នាក់​ងារ​សហព័ន្ធ​អន្តោប្រវេសន៍​ទាំង​នេះ​ចេញ​ពី​រដ្ឋ​របស់​យើង? តើ​អ្នក​គិត​ថា​ ភាព​ភ័យ​ខ្លាច អំពើ​ហិង្សា​ ​និង​ភាព​ចលាចល​គឺ​ជា​អ្វី​ដែល​អ្នក​ចង់​បាន​ពី​យើង​មែន​ទេ​? បើ​ដូច្នេះមែន អ្នក​​មើល​​ស្រាល​​ប្រជាជន​​នៃ​​រដ្ឋ និង​​ប្រទេស​ជាតិ​​​នេះ​​យ៉ាង​​ច្បាស់»។

លោក​ បាន​បន្ថែម​ទៀត​ថា​៖«យើង​ជឿ​ជាក់​លើ​ច្បាប់ និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​រដ្ឋ​នេះ។​ យើង​ជឿ​ជាក់​លើ​សន្តិភាព​ ហើយ​​យើង​​ជឿ​​ថា លោក ដូ​ណាល់ ត្រាំ ត្រូវ​​តែ​បណ្តេញ​​ភ្នាក់​ងារ​​មិន​​បាន​​បណ្តុះ​បណ្តាល​​ ទាំង​៣ ០០០ នាក់​នេះ ​​ចេញ​​​ពី​​រដ្ឋ Minnesota មុន​​នឹង​​ពួក​គេ​​សម្លាប់​​មនុស្ស​​បន្ត​​​​ទៀត​»។

ការ​អត្ថា​ធិប្បាយ​របស់ លោក​ Walz បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​របស់​លោក ដូណាល់​ ត្រាំ ការ​ពារ​ការ​សម្លាប់​របស់​ Pretti ​ទោះ​បី​ជា​មាន​ភស្តុតាងក្នុង​​វីដេអូ​ បង្ហាញ​ផ្ទុយ​ពី​គណនី​របស់​ពួកគេ​ក៏​ដោយ​។​

ភ្នាក់​ងារ​អន្តោ​ប្រវេសន៍​សហព័ន្ធ​បាន​បាញ់​សម្លាប់​ លោក​ Pretti កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ការ​ប៉ះទង្គិច​គ្នា​ នៅ​​លើ​ផ្លូវ​ទឹកកក​ក្នុង​ទី​ក្រុង​ Minneapolis តិច​ជាងបី​សប្តាហ៍​បន្ទាប់​ពី​មន្រ្តី​អន្តោ​ប្រវេសន៍​បាន​បាញ់​សម្លាប់​ Renee Good ដែលជាម្តាយអាយុ ៣៧ឆ្នាំ និង​ជា​ពល​រដ្ឋ​អាមេរិក​។

មន្ត្រី​របស់រដ្ឋបាល ដូណាល់ ត្រាំ បាន​អះ​អាង​ថា​ លោក​ Pretti មាន​បំណង​ធ្វើ​បាប​ភ្នាក់​ងារខ្លួន​ ដូច​ដែល​ពួក​គេ​បាន​ធ្វើ ​បន្ទាប់​ពី​ការ​ស្លាប់​របស់លោក​ ស្រី​ Good ដោយ​ចង្អុល​ទៅ​កាំភ្លើង​ខ្លី​មួយ ​ដែលបាន​រក​ឃើញ​ដោយ​មនុស្ស​​របស់​​​លោក​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម