សេដ្ឋកិច្ច
តម្លៃមាសបំបែកកំណត់ត្រាថ្មីជាង ៦២០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានបន្តកើនឡើងខ្ពស់នៅព្រឹកថ្ងៃពុធទី ២៨ ខែមករា ឆ្នាំ ២០២៦ ដោយបានបំបែកកំណត់ត្រាខ្ពស់បំផុត ៦២៣០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារវិបត្តិសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ នឹងការប្រឈមមុខនៃសម្ពាធពន្ធរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា តម្លៃមាសចាប់ផ្ដើមកើនឡើងខ្លាំងចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយសារសម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ជាមួយសហភាពអឺរ៉ុប និងប្រទេសមួយចំនួន ដែលដាក់ពន្ធទៅវិញទៅមកលើការនាំចេញ។
វិនិយោគិនធំៗ រវាងអាមេរិក និងកាណាដា កំពុងប្រឈមុខក្នុងការដាក់ពន្ធ ១០០% ចំពោះទំនិញរបស់កាណាដាដែលនាំចូលទៅអាមេរិក ខណៈទំនិញពីអាមេរិកនាំចូលកាណាដាក៏ប្រឈមដូចគ្នា ដែលធ្វើឱ្យសេដ្ឋកិច្ចនៅអាមេរិកខាងជើងធ្លាក់ចុះ ដោយសារសម្ពាធពន្ធ។

លោក ឡុង សំណាង អះអាងថា សហរដ្ឋអាមេរិកក៏មានមហិច្ឆតា ទៅលើកោះហ្គ្រីនលែនដែរ មានពាក្យមួយចំនួនដែលជាបញ្ជារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក វាជះឥទ្ធិពលទៅដល់តម្លៃហាងឆេងមាស ដែលធ្វើឱ្យពិភពលោកច្របូកច្របល់ ខណៈវិនិយោគិនមួយចំនួនផ្អាកក្នុងការដាក់ទុន ហើយដើរតាមទំនោររបស់លោក ត្រាំ វិញ ដែលជំរុញឱ្យមាសហក់ឡើង។
ស្ថានភាពសន្តិសុខពិពលោក កាន់តែផុយស្រួយ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចដុនដាបចុះ នោះហើយដែលជំរុញឱ្យតម្លៃមាស នឹងលោហៈធាតុមានតម្លៃមួយចំនួនត្រូវតែកើនឡើង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


