Connect with us

សន្តិសុខសង្គម

ប្លន់២ករណីក្នុងថ្ងៃតែមួយ បានមាសជាង ៥០តម្លឹង កក្រើកក្រុងបាត់ដំបង

បានផុស

នៅ

យោងតាមព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបាន គឺមានករណីប្លន់ចំនួន២លើក ដែលបានកើតឡើងក្នុងថ្ងៃតែមួយ ដែលបណ្ដាលឱ្យទីតាំងមួយកន្លែងអស់ទឹកប្រាក់ជិត ៤ពាន់ដុល្លារ រីឯទីតាំងមួយកន្លែងទៀតអស់មាសជាង ៥០ តម្លឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយករណីទី១ បានកើតឡើងនៅវេលាម៉ោង ១០ និង ១៥ នាទី ព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ មៀន ម៉ារិយ៉ា ភេទស្រី អាយុ ៣៦ ឆ្នាំ ស្នាក់នៅផ្ទះជួល។

តាមការរៀបរាប់ពីជនរងគ្រោះបានបញ្ជាក់ថា ចោរមានតែម្នាក់ឯង ដោយមានពាក់ម៉ាស់ និងពាក់មួកសុវត្ថិភាព ដោយចោរនេះអាចស្គាល់ជាមួយនឹងជនរងគ្រោះព្រមទាំងប្ដីជនរងគ្រោះ ផងដែរ ព្រោះពេលដែលចូលទៅប្លន់ដោយដណ្ដើមយកកាបូបស្ពាយហើយបានប្រើពាក្យថា “ខ្ញុំមិនចង់ធ្វើអញ្ចឹងទេនេះមកពីប្ដីអ្ហែង” ឮដូច្នោះជនរងគ្រោះបានទាញទូរសព្ទតេទៅប្ដីដោយចង់ដឹង ប៉ុន្តែត្រូវបានចោរ ឆក់យកកាំបិតបុ័ងតោ នៅក្នុងផ្ទះកាត់ទៅជនរងគ្រោះហើយក៏ប្រដាយប្រតប់គ្នាធ្វើឱ្យមុតទៅលើដៃជនរងគ្រោះហើយចោរក៏បានទាញទម្លាក់ជនរងគ្រោះពីលើគ្រែ ហើយជាន់កន្ថែមទើបយកកាបូបចេញទៅបាត់ដោយសារជនរងគ្រោះសន្លប់ ដែលក្នុងកាបូបមានប្រាក់ដុល្លាររួមទាំងគ្រឿងអលង្ការសរុបជិត ៤ ០០០ ដុល្លារ។

ឯករណីទី២ បានកើតឡើងនៅម៉ោង១២ និង ៤២នាទីក្នុងថ្ងៃដដែល ស្ថិតក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយជនរងគ្រោះមានឈ្មោះ អ៊ុ សុខចំរើន ភេទប្រុស អាយុ ៣០ ឆ្នាំ មានមុខរបរជាជាងស្លមាស ដោយនៅពេលនោះមានជនសង្ស័យម្នាក់ បានចូលទៅក្នុងផ្ទះដោយប្រើកូនកាំបិតចាក់១កាំបិតចំក្រោមឆ្អឹងជំនី១កន្លែង ហើយប្លន់យកមាសជាង៥០តម្លឹង រួចគេចចេញដោយសុវត្ថិភាព។ ដោយនៅពេលនេះដែរសមត្ថកិច្ចកំពុងបែងចែកក្នុងគោលដៅទាំងពីរដើម្បីស្រាវជ្រាវរកមុខសញ្ញាមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម