Connect with us

កីឡា

ក្រុម​កីឡា​សូហ្វតិន្នីស​កម្ពុជា ​ចេញ​ទៅ​ប្រជែង​មេដាយ​អន្តរជាតិ​នៅ​ឥណ្ឌា​ប្រជុំ​ដោយ​ជើង​ខ្លាំង​ជា​ច្រើន​

បានផុស

នៅ

ក្រុម​កីឡាករ​ កីឡា​ការិនី​សូហ្វតិន្នីស​កម្ពុជា​ បាន​ធ្វើ​ដំណើ​ទៅ​ប្រទេស​ឥណ្ឌា​ហើយ​កាល​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បី​ចូលរួម​ការ​ប្រកួតក្នុងព្រឹត្តិការណ៍​​ជើងឯកយុវជនទ្វីបអាស៊ី លើកទី២ ឆ្នាំ២០២៦ (The 2nd Asian Junior Soft Tennis Championship) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមសូហ្វតិន្នីសកម្ពុជា​

ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​ធ្វើ​នៅ​ឯ​ប្រទេស​ឥណ្ឌា​នេះ​នឹង​ប្រព្រឹត្តទៅចាប់​ពីថ្ងៃទី៣ ដល់ ៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ​ប្រជុំ​ដោយ​ប្រទេស​ខ្លាំងៗ​ដូច​ជា​ ប្រទេស​ចិន ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ថៃ ម៉ុងហ្គោលី និងម្ចាស់ផ្ទះ។​

ដោយ​ឡែក​សម្រាប់​ក្រុម​សូហ្វតិន្នីស​កម្ពុជា​គឺ​ដឹកនាំ​ដោយ​គ្រូ​ជើង​ចាស់​

១. លោក យី សារិន គ្រូបង្វឹក

២. កីឡាការិនី ឃន ច័ន្ទរ៉ូសិកា

៣. កីឡាករិនី ឆាន ឈីវហួយ

៤. កីឡាការិនី ឈន ច័ន្ទកញ្ញា

៥. កីឡាករ យ៉ន ឈុនលៀប

៦. កីឡាករ ហ៊ីម ដារាពេជ្រ

៧. កីឡាករ ទឹម ចាន់កក្កដា

កុំ​ភ្លេច​តាមដាន​ និង​លើក​ទឹក​ចិត្ត​ក្រុម​យុវជន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯកយុវជនទ្វីបអាស៊ី លើកទី២ ឆ្នាំ២០២៦ (The 2nd Asian Junior Soft Tennis Championship) នេះ​ទាំង​អស់​គ្នា។​ ជូនពរ​ក្រុម​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​មាតុភូមិ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​មួយ​នេះ៕​

ក្រុមសូហ្វតិន្នីសកម្ពុជា​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម