កីឡា
លោក ម៉េត សម្បត្តិ មោទកភាពចំពោះកូនៗដែលអាចឈ្នះមេដាយ ១០គ្រឿងជូនប្រទេសកម្ពុជាកាលស៊ីហ្គេម ២០២៣
គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ ថាលោកពិតជាមោទកភាពជាខ្លាំងចំពោះកូនៗទាំង៣នាក់ដែលអាចដណ្ដើមមេដាយជូនប្រទេសកម្ពុជារហូត ១០គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាម្ចាស់ផ្ទះ។

លោក ម៉េត សម្បត្តិ និង ម៉េត សុភក្រា
លោក ម៉េត សម្បត្តិ បានឲ្យដឹងថា លោកក៏មិននឹកស្មានថាកូនៗទាំងន៣នាក់របស់លោកបន្តចាប់អាជីពកីឡាដូចជារូបលោកនោះដែរ ថែមទាំងមានសមត្ថភាពល្អក្នុងការលេងកីឡារៀងៗខ្លួនទៅទៀត។ កូនស្រី ម៉េត ម៉ារីយ៉ាន់ ជាកីឡាការិនីឆ្នើមមួយក្នុងប្រភេទកីឡាសូហ្វតិស្នីស។ ចំណែក ម៉េត សារី និង ម៉េត សុភត្រា អ្នកទាំងពីរក៏ជាកីឡាករឆ្នើមលើប្រភេទកីឡាវូវីណាមផងដែរ។

ម៉េត សុភក្រា និងភរិយា
ជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នោះកូនទាំង៣នាក់របស់លោកខាងលើនេះអាចដណ្ដើមមេដាយជូនប្រទេសជាតិរហូតដល់ ១០គ្រឿងឯណោះគឺលោកពិតជាសប្បាយរីករាយជាមួយលទ្ធផលដ៏អស្ចារ្យ និងមោទកភាពជាខ្លាំងចំពោះពួកគេ។ លោកពិតជាមិននឹកស្មានថាកូនៗអាចធ្វើបានល្អដ៏ថ្នាក់ហ្នឹងនោះឡើយ ព្រោះកាលវ័យនៅតូចៗជាកុមារដែលមកហាត់កីឡាលេងតាមឪពុកដែលកំពុងគេប៉ុណ្ណោះ។

កីឡាករ ម៉េត សារី
បញ្ជាក់ដែរថា លោក ម៉េត សម្បត្តិ ជាគ្រូកីឡាជើងចាស់ដែលមានសមត្ថភាពកីឡាយ៉ាងល្អ និងអាចបង្ហាត់បាល់ទាត់ អត្តពលកម្ម អប់រំកីឡាយ និងហែលទឹក។ លោកក៏ជាអតីតអាជ្ញាកណ្ដាលបាល់ទាត់ FIFA ជំនាន់ ១៩៩៩ ផងដែរ។ បច្ចុប្បន្ននេះលោកជាប្រធានការិយាល័យបណ្ដុះបណ្ដាល នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ កូនទាំង៣នាក់របស់លោកក៏ជាអ្នកកីឡាផងដែរ និងកំពុងជាប់ជម្រើសជាតិ គឺកីឡាករ ម៉េត សារី និង ម៉េត សុភក្រា លេងកីឡាវូវីណាម និងកីឡាការិនី ម៉េត ម៉ារីយ៉ាន់ ជាជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា។ មេដាយដែលកូនរបស់លោកឈ្នះទាំងឈ្នះ១០គ្រឿងជូនជាតិនោះរួមមាន មាស ២ ប្រាក់ ៣ សំរឹទ្ធ ៥ ៕

ម៉េត ម៉ារីយ៉ាន់ ពេលឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម 2023

ម៉េត សារី (ឆ្វេង) ប៉ាល់ ឆរស្ម៉ី ម៉េត សុភក្រា (ស្ដាំ)

កីឡាការិនី ម៉េត ម៉ារីយ៉ាន់

កីឡាការិនី ម៉េត ម៉ារីយ៉ាន់

ក្រុមគ្រួសារលោក ម៉េត សម្បត្តិ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


