កីឡា
មកស្គាល់គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ «ជំនាន់ឪពុកល្បីម្ដង ដល់ជំនាន់កូនល្បីម្តងទៀត»
លោក ម៉េត សម្បត្តិ ជាគ្រូកីឡាជើងចាស់ល្បីឈ្មោះមួយរូបនៅកម្ពុជា និងធ្លាប់ជាកីឡាករដែលពោរពេញដោយសមត្ថភាពល្អលើប្រភេទកីឡាបាល់ទាត់ និងអត្តពលកម្មពីជំនាន់ឆ្នាំ ១៩៨០ ផងដែរ។ នៅជំនាន់លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយនោះមកដល់ជំនាន់កូនៗក៏បន្តធ្វើឲ្យវង្សត្រកូន ម៉េត របស់លោកកាន់តែល្បីឈ្មោះថែមទៀតតាមរយៈការឈ្នះមេដាយលើប្រភេទកីឡារៀងខ្លួន។ តោះ! មកដឹងពីប្រវត្តិលោក ម៉េត សម្បត្តិ ទាំងអស់គ្នា…

លោក ម៉េត សម្បត្តិ
លោក ម៉េត សម្បត្តិ កើតនៅឆ្នាំ១៩៦៦ ជាអ្នករាជធានីភ្នំពេញ និងបានរៀបការនៅឆ្នាំ១៩៩៤ ជាមួយលោកស្រី ប៉ុល ពេជ្រមន្នី ដែលជាអតីតកីឡាការិនីមួយរូប និងជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គ្រូកីឡាជើងចាស់រូបនេះមានកូន ៣នាក់គឺ កូនទី១ ឈ្មោះ ម៉េត សារី មានអាយុ ៣០ឆ្នាំ កូនទី២ ឈ្មោះ ម៉េត សុភត្ត្រា អាយុ ២៨ឆ្នាំ និងកូនស្រីពៅឈ្មោះ ម៉េត ម៉ារីយ៉ាន់ អាយុ ២៣ឆ្នាំ។

លោក ម៉េត សម្បត្តិ និងគ្រួសារ
បច្ចុប្បន្នលោកជាមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងមើលការខុសត្រូវកីឡាករ កីឡាការិនីនៅពហុកីឡដ្ឋានមរតកតេជោ។ ចំណែកកូនទាំង ៣នាក់របស់លោកគឺ ២នាក់ជាកីឡាករវូវីណាម និងម្នាក់ជាកីឡាការិនីសូហ្វតិន្នីស។
ប្រវត្តិ នៃការចាប់លេងកីឡារបស់លោក ម៉េត សម្បត្តិ គឺចាប់រាប់ត្រឹមឆ្នាំ១៩៧៩ ដែលកាលនោះលោកកំពុងសិក្សានៅសាលាបាក់ទូក និងចាប់ផ្ដើមហ្វឹកហាត់រួមទាំងប្រកួតតំណាងឲ្យសាលាទទួលបានជ័យជម្នះជាបន្តបន្ទាប់។

លោក ម៉េត សម្បត្តិ ពេលប្រកួតបាល់ទាត់ជាមួយ សូវៀត
ក្រៅពីចេះលេងបាល់ទាត់ហើយមកលោក ម៉េត សម្បត្តិ ក៏ចាប់ផ្ដើមហាត់កីឡាអត្តពលកម្ម ជាអ្នកគ្រូ លឹម ផល្លា បន្ទាប់មកចាប់ផ្ដើមចូលហ្វឹកហាត់ជាក្រុមនៅពហុកីឡដ្ឋានជាតិជាមួយលោកគ្រូ ឡាច សៀងហី និងអ្នកគ្រូ មាស ខេង រួមជាមួយគ្រូបរទេសមកពីប្រទេសសូវៀត រហូតមានសមត្ថភាពលោកកម្ពស់បានដល់ 1.75 Cm លោតចម្ងាយបានដល់ 6.60 Cm និងលោតបណ្ដាក់ ៣ដង បានចម្ងាយ 13.60 Cm។

នៅឆ្នាំ១៩៩៦ លោកបានចូលលេងបាល់ទាត់តំណាងឲ្យក្រសួងអប់រំ យុវជន និងកីឡា បាន ១ឆ្នាំក្រុមនេះក៏រំសាយវិញដោយសារមិនមានថវិកាទ្រទ្រង់។ បន្ទាប់មកលោក ម៉េត សម្បត្តិ ក៏វិលត្រឡប់មកលេងបាល់ទាត់ឲ្យខណ្ឌ ៧មករា វិញដោយកាលនោះហ្វឹកហាត់ជាមួយលោកគ្រូ ប៊ូ ឡុង។ អំឡុងពេលនោះក្លឹបបាល់ទាត់ ៧មករា ចាប់ផ្ដើមល្បីដោយសារមានកីឡាករឆ្នើមៗដូចជាលោក នុត សូនី ធន់ វុទ្ធី ចាន់ ណារ៉ុនរ័ត្ន និងរូបលោកផ្ទាល់ បានយកឈ្នះលើក្រុមយុវជនវៀតណាម ចាញ់ រុស្សី ២-០ ស្មើ ១-១ ជាមួយ ឡាវ និងយកឈ្នះក្រុមវៀតណាម ដាណាំង ៣-០ ។

ក្រោយមកនៅឆ្នាំ១៩៩១ លោកក៏បានប្រឡងចេញធ្វើគ្រូ និងបានបង្រៀននៅសាលាកីឡារួចចាប់ផ្ដើមធ្វើជាអាជ្ញាកណ្ដាលរហូតដល់ឆ្នាំ១៩៩៩ បានជាប់ជាអាជ្ញាកណ្ដាល FIFA។ បន្ទាប់ពីធ្វើតេស្តជាប់នៅឆ្នាំ១៩៩៩ នោះ AFC បានចាត់តាំងឲ្យលោកទៅកាត់សេចក្ដី (ផ្លុំកាត់សេចក្ដី) នៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី១៩ នៅឯប្រទេសព្រុយណេ។ បន្ទាប់មកនៅឆ្នាំ២០០២ លោកទៅធ្វើតេស្តជាប់ម្ដងទៀត និងបាន AFC ចាត់តាំងឲ្យទៅកាត់សេចក្ដី (ផ្លុំកាត់សេចក្ដី) ការប្រកួតយុវជនអាយុក្រោម ២៣ឆ្នាំជាថ្មីនៅប្រទេសព្រុយណេ ដដែល។ ឆ្នាំ២០១១-២០១២ លោកក៏ឈប់ធ្វើជាអាជ្ញាកណ្ដាល និងក្លាយជាអ្នកវាយតម្លៃអាជ្ញាកណ្ដាលវិញម្ដងរហូតដល់ឆ្នាំ២០១៥ ដោយសារការងារមមាញឹកលោកក៏សុំឈប់ពីការងារវាយតម្លៃអាជ្ញាកណ្ដាលមួយនេះមកធ្វើការនៅអង្គភាព ព្រោះលោកជាប្រធានការិយាល័យផង និងត្រូវគ្រប់គ្រងក្រុមជម្រើសជាតិរួមផង។

ម៉េត សុភត្ត្រា កូនទី២
លោក ម៉េត សម្បត្តិ ចាប់ផ្ដើមចេញបង្រៀននៅសាលាកីឡាដំបូងលើ ៣ប្រភទកីឡាគឺ បាល់ទាត់ អត្តពលកម្ម និងផ្នែកអប់រំកាយ។ ក្រៅពីប្រភេទកីឡាខាងលើនេះលោកក៏ធ្លាប់ជាគ្រូបង្ហាត់ហែលទឹកដែរអំឡុងឆ្នាំ២០០៦ លោក ហែម ថុន បានហៅលោកឲ្យទៅជួយបង្ហាត់យុវជនថ្នាលនៅពេលនោះ។

គ្រូកីឡាជើងចាស់រូបនេះក៏ធ្លាប់ជាគ្រូបង្ហាត់យុវជនរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជផងដែរជំនាន់ឯកឧត្ដម សៅ សុខា ជាប្រធានក្លឹប។ អាចថាជាការចៃដន្យនោះទេនៅពេលនោះគឺលោកទៅមើលគេហាត់លេងប៉ុណ្ណោះ ប៉ុន្តែដោយឃើញថាមិនមានគ្រូបង្ហាត់យុវជននៅទីនោះលោកក៏ទៅបង្ហាត់បាន ២ពេលរួចមកក៏ឈប់ទៅបង្ហាត់វិញ ព្រោះមានសិស្សធំៗគេបង្ហាត់យុវជនទាំងនោះហើយ។

ម៉េត សារី និង ម៉េត សុភក្ត្រា
ដោយឡែកដោយសារកាលនោះមានលោក អុត តារ៉ោ នៅទីនោះក៏បានហៅលោកឲ្យមកបង្ហាត់យុវជនចាប់ពីពេលនោះមក ព្រោះមិនមានគ្រូបង្ហាត់យុវជនទេ សិស្សធំៗជាប់ហាត់ និងលេងខ្លួនឯងដែរ។ បន្ទាប់មកលោកជាមួយលោក គិរី ហៅគ្រូណយ ចាប់បង្ហាត់យុវជននៅស្តាតរហូតដល់ផ្លាស់ប្ដូរទៅហាត់នៅមាត់ទន្លេ និងបន្ទាប់មកក្លឹបបានប្ដូរឈ្មោះទៅជាក្លឹបព្រះខ័នរាជស្វាយរៀង វិញ និងរំសាយការបង្ហាត់យុវជននៅពេលនោះទៅ។

ម៉េត សុភត្ត្រា កូនទី២
យ៉ាងណាដោយសារការស្រឡាញ់លើការបណ្ដុះបណ្ដាលក្មេងៗលោកផ្ទាល់រួមជាមួយលោក អ៊ុំ សាវង្ស លោក តាំម សារី ក៏សហការគ្នាបន្តទៅបង្ហាត់នៅទីលានបឹងកក និងបានសម្រេចដាក់ឈ្មោះថាក្លឹបយុវជននគររាជ (Norkorreach FC) រហូតដល់សព្វថ្ងៃនេះ៕

ម៉េត ម៉ារីយ៉ាន់ កូនស្រីពៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


