ព័ត៌មានអន្ដរជាតិ
UN សំដែងក្តីកង្វល់កាន់តែខ្លាំងចំពោះវិបត្តិថាមពលកាន់តែអាក្រក់នៅគុយបា
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បានព្រមាន ចំពោះការដួលរលំផ្នែកមនុស្សធម៌នៅក្នុងប្រទេសគុយបា ប្រសិនបើតម្រូវការថាមពលរបស់នេះមិនអាចផ្តល់ឲ្យគ្រប់គ្រាន់ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្លាស់ប្តូរគំនិតរារាំងការនាំចូលប្រេងទាំងអស់ ទៅដល់ប្រទេសក្នុងដែនកោះការ៉ាប៊ីន [Caribbean] និងបានគំរាមយកពន្ធលើប្រទេសណាមួយដែលជួយគុយបា។

ការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃព្រហស្បតិ៍នេះឱ្យដឹងថា ការព្រមាននេះបានធ្វើឡើងកាលពីថ្ងៃពុធ ចំពេលប្រទេសគុយបាខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ នាំឱ្យមានការដាច់ភ្លើងជាច្រើនម៉ោង សូម្បីតែនៅក្នុងរដ្ឋធានី Havana ក៏ដូចជាតម្លៃម្ហូបអាហារមានការកើនឡើង និងការដឹកជញ្ជូនជាដើម។
លោក Stephane Dujarric អ្នកនាំពាក្យរបស់ អង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កថា៖ «ប្រធានអង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានភាពមនុស្សធម៌នៅប្រទេសគុយបា ដែលកាន់តែអាក្រក់ទៅៗ ប្រសិនបើមិនអាចឆ្លើយតបគ្រប់គ្រាន់ចំពោះតម្រូវការប្រេងរបស់ប្រទេសនេះ»។
លោក Dujarric បានលើកឡើងទៀតថា៖ «អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវជាបន្តបន្ទាប់ ឱ្យបញ្ចប់ការហាមប្រាមពាណិជ្ជកម្មដែលដាក់ដោយសហរដ្ឋអាមេរិកលើប្រទេសគុយបា។ អគ្គលេខាធិការជំរុញឱ្យភាគីទាំងអស់បន្តការពិភាក្សា និងគោរពច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងគុយបា គឺជាសត្រូវនឹងគ្នាចាប់តាំងពីបដិវត្តគុយបាឆ្នាំ ១៩៥៩ នៅពេលដែល លោក Fidel Castro ឡើងកាន់អំណាច ហើយរដ្ឋាភិបាលសង្គមនិយមរបស់គាត់បានធ្វើជាតូបនីយកម្មអាជីវកម្ម គ្រប់គ្រងដោយសហរដ្ឋអាមេរិក។
ចំណែកទីក្រុងវ៉ាស៊ីនតោនបានឆ្លើយតបជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានរឹតបន្តឹងទៅក្នុងប្រទេសគុយបាទាំងស្រុងនៅឆ្នាំ១៩៦២ ។
ទន្ទឹមនឹងនោះ ស្ថានទូតអាមេរិកប្រចាំប្រទេសគុយបាព្រមានពលរដ្ឋអាមេរិកក្នុងប្រទេសគុយបាកាលពីថ្ងៃអង្គារ ឱ្យត្រៀមខ្លួន និងប្រុងប្រយ័ត្ន ពីការដាច់ចរន្តអគ្គិសនី និងកង្វះប្រេងឥន្ធនៈ។
ចំណែក អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ប្រទេសគុយបា និងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នា បើទោះបីជាការផ្លាស់ប្តូរមិនបានវិវត្តទៅជាកិច្ចសន្ទនាផ្លូវការក៏ដោយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


