ព័ត៌មានជាតិ
បណ្ឌិត ឆាយ សុផល ដឹកនាំមន្រ្តីសមាគមអ្នកសារព័ត៌មានអាស៊ីចូលជូបឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ
លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងនាមជាប្រធានសមាគមអ្នកសារព័ត៌មានអាស៊ី (Asian Journalist Association ហៅកាត់ថា AJA) នៅសប្តាហ៍នេះ បានដឹកនាំប្រធានស្ថាបនិក និងនាយកប្រតិបត្តិនៃសមាគមនេះ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

នៅក្នុងជំនួបនារសៀលថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅ បណ្ឌិត ឆាយ សុផល បានជម្រាបជូនឯកអគ្គរាជទូតថា សមាគម AJA មានលេខាធិការដ្ឋានប្រចាំនៅរដ្ឋធានីសេអ៊ូល ដែលមានសមាជិកជាអ្នកសារព័ត៌មានមកពីជិត៣០ប្រទេស នៅក្នុងទ្វីបអាស៊ី និងមជ្ឈឹមបូព៌ា។
លោកបណ្ឌិតបានជម្រាបជូនថា លោក Lee Sang-ki ជាប្រធានស្ថាបនិកនៃសមាគម AJA និងជាបណ្ណាធិកានៃទស្សនាវត្ដី និងគេហទំព័រដំណឹង AsiaN របស់សមាគម AJA ហើយគេហទំព័រដំណឹងប្រចាំថ្ងៃនេះមាន៤ភាសា គឺភាសាកូរ៉េ ភាសាអង់គ្លេស ភាសារុស្ស៊ី និងភាសាប៉ាគីស្ថាន ដោយសមាជិក AJA ទាំងអស់អាចផ្តល់ និងយកទៅផ្សាយបន្តសម្រាប់ស្ថាប័នសារព័ត៌មានរៀងៗខ្លួន។

លោកបណ្ឌិតបន្តថា កន្លងមកតាមរយៈលោកបណ្ឌិត គឺទស្សនាវត្ដី និងគេហទំព័រដំណឹង AsiaN បានផ្សាយដំណឹងខ្លីៗជាច្រើនស្តីពីវប្បធម៌ ប្រពៃណី និងទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ជាពិសេស បញ្ហាដែលយោធាថៃបានឈ្លានពានកម្ពុជាកន្លងមក និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ពីសំណាក់យោធាថៃឈ្លានពានរហូតមកដល់បច្ចុប្បន្ន។

ពាក់ពាក់ព័ន្ធនឹងឃាតកម្មលើនិស្សិតកូរ៉េម្នាក់កន្លងទៅនៅកម្ពុជា ដែលនាំឱ្យជនជាតិកូរ៉េមួយចំនួនយល់ច្រឡំ និងមិនសប្បាយចិត្តនឹងកម្ពុជា គឺលោក Lee ដែលធ្លាប់មកកម្ពុជាចំនួនពីរលើក ហើយបានយល់ដឹងបានច្រើនពីប្រជាជន និងប្រទេសកម្ពុជា ក៏បានសរសេរអត្ថបទទស្សនៈមួយចំនួនពាក់ពាក់ព័ន្ធនឹងរឿងនេះ ដោយលោកបានពន្យល់ និងបកស្រាយពីហេតុការណ៍ដែលជនជាតិផ្សេងជាអ្នកប្រព្រឹត្តនៅលើទឹកដីកម្ពុជា ហើយជនសង្ស័យបានគេចខ្លួនទៅប្រទេសថៃរហូតត្រូវបានចាប់ខ្លួននៅក្នុងប្រទេសនោះ។

លោក Lee បានស្នើសុំលោកឯកអគ្គរាជទូតកម្ពុជា អាចជួបយ៉ាងតិចពីរដងក្នុងមួយឆ្នាំ ដើម្បីបានព័ត៌មានពិតស្តីពីកម្ពុជា ហើយនៅឆ្នាំ២០២៧ ដែលជាខួបលើកទី៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លោក Lee គ្រោងដឹកនាំអ្នកសារព័ត៌មានមួយចំនួនដែលជាសមាជិកសមាគម AJA ទៅទស្សនាកម្ពុជា ដើម្បីបានព័ត៌មានពិតបន្ថែម។
ជាការឆ្លើយតប ឯកអគ្គរាជទូត បានស្វាគមន៍ និងរីករាយសហការណ៍ជាមួយសមាគម AJA ហើយបានស្នើឱ្យសមាគម AJA ជួយផ្សាយអត្ថបទ ជាពិសេសជាភាកូរ៉េ ដើម្បីឱ្យប្រជាជនកូរ៉េបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពពិតរបស់កម្ពុជា។

ក្រៅពីការបង្ហាញពីបេសកកម្មរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវវឌ្ឍប្រទេស ជាពិសេសទំនាក់ទំនងការទូតរវាងកម្ពុជានិងកូរ៉េ ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ដែរថា កម្ពុជាមិនចង់ឱ្យសារព័ត៌មានឈរនៅខាងកម្ពុជានោះទេ ឬក៏បន្ទោសអ្នកផ្សេងនោះដែរ ប៉ុន្តែសុំតែផ្សាយពីការពិត មានតុល្យភាព និងយុត្តិធម៌សម្រាប់កម្ពុជាតែប៉ុណ្ណោះ ជាពិសេសរឿងឧក្រិដ្ឋកម្មអនឡាញ ដែលរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការបង្រ្កាបដោយម៉ឺងម៉ាត់។
សូមបញ្ជាក់ដែរថា ឯកឧត្តមបណ្ឌិត ឆាយ សុផល ក៏បាននាំយកសៀវភៅមួយចំនួនជូនស្ថានឯកអគ្គរាជទូតផងដែរ ដើម្បីទុកជាឯកសារសម្រាប់មិត្តអ្នកអានទាំអ្នកធ្វើការនៅស្ថានទូត និងអ្នកមកស្ថានទូត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


