កីឡា
ធ្វើការធ្ងន់រយៈពេល ១៥ ថ្ងៃ ព្រះខ័នរាជស្វាយរៀង លេង ៥ ប្រកួត
រយៈពេល ១៥ ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ត្រូវលេងចំនួន ៥ ប្រកួតដែលជាពេលវេលាដ៏មមាញឹក និងធ្វើការធ្ងន់ ប៉ុន្តែលោកគ្រូបង្វឹកចាត់ទុកជារឿងល្អសម្រាប់ក្រុមដែលបានលេងញឹកញាប់។

កាលពីថ្ងៃទី ១ ខែកុម្ភៈ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៦-៣ សម្រាប់ការប្រកួតសប្តាហ៍ទី ១៨ នៃលីគបាល់ទាត់កំពូលកម្ពុជា។ នៅថ្ងៃទី ៣ ខែកុម្ភៈ ពួកគេបានធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីប្រកួតជាមួយ ក្រុម Lion City Sialors នាថ្ងៃព្រហស្បតិ៍ ទី ៥ ខែកុម្ភៈ ដែលទទួលបានជ័យជម្នះដោយលទ្ធផល ២-០ វគ្គសន្សំពិន្ទុក្នុងពូល ពានក្លិបកំពូលអាស៊ាន ASEAN Club Championship។
នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើដំណើរពីសិង្ហបុរី មកស្រុកកំណើតវិញ ហើយមានពេលតែមួយថ្ងៃគត់គឺនៅថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ដើម្បីត្រៀមខ្លួនប្រកួតជាមួយ អាយអេសអាយ ដង្កោសែនជ័យ នាថ្ងៃអាទិត្យ ទី ៨ ខែកុម្ភៈ សម្រាប់ការប្រកួតសប្តាហ៍ទី ១៩ នៃលីគបាល់ទាត់កំពូលកម្ពុជា។

៣ ថ្ងៃបន្ទាប់ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ ក្រុមបាត់ដំបង យូណៃធីត នាថ្ងៃទី ១១ ខែកុម្ភៈ ជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
៣ ថ្ងៃក្រោយទៀត ពួកគេត្រូវប្រកួតជាមួយ ក្រុម អឹមអូអាយ កំពង់ដេវ៉ា នាថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ នៅកីឡដ្ឋានវិសាខា សម្រាប់សប្តាហ៍ទី២០ នៃលីគបាល់ទាត់កំពូលកម្ពុជា។

នៅខែក្រោយ ព្រះខ័នរាជស្វាយរៀង រឹតតែធ្វើការធ្ងន់បន្ថែមទៀតក្នុងពានរង្វាន់ AFC Challenge League ដោយពីរប្រកួតត្រូវប៉ះភ្នំពេញក្រោន និងពានសម្តេចតតេជោ ហ៊ុន សែន ឈានដល់វគ្គកាន់តែលំបាក ខណៈ លីគកំពូលកម្ពុជាក៏កាន់តែប្រជែងខ្លាំង។
ក្នុងសន្និសីទសារព័ត៌មាននៅសិង្ហបុរី កាលពីថ្ងៃទី៥ ខែកុម្ភៈ លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា រាល់ការប្រកួត ក្រុមរបស់លោកតែងតែដាក់ការប្រកួតប្រជែងខ្លាំងជានិច្ច។ វាជារឿងល្អដែលក្រុមរបស់លោកមានការប្រកួតប្រជែងខ្លាំងជារៀងរាល់សប្តាហ៍។

១៥ ថ្ងៃសម្រាប់ ៥ ប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង
- ឈ្នះ កងយោធពលខេមរភូមិន្ទ ៦-៣ ថ្ងៃទី១ ខែកុម្ភៈ
- ឈ្នះ Lion City Sailors ២-០ ថ្ងៃទី៥ ខែកុម្ភៈ
- ជាមួយ អាយអេសអាយ ដង្កោសែនជ័យ ថ្ងៃទី៨ ខែកុម្ភៈ
- ជាមួយ បាត់ដំបង យូណៃធីត ថ្ងៃទី១១ ខែកុម្ភៈ
- ជាមួយ អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃទី១៥ ខែកុម្ភៈ
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


