Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ​អាមេរិក ៤នាក់ស្លាប់ និង​ ៣នាក់​ផ្សេង​ទៀតត្រូវ​​ប្តូរ​​ថ្លើម ​បន្ទាប់​ពី​​ទទួល​ទាន​​ផ្សិត​ពុល​

បានផុស

នៅ

ពលរដ្ឋ​អាមេរិក ៤ នាក់​បាន​ស្លាប់ និង ៣ នាក់​ផ្សេងទៀត​ ស្នើ​ឱ្យ​ផ្លាស់​ប្តូរសរីរាង្គ​​ថ្លើម​របស់​ពួក​គេ​ភ្លាម​ៗ​ បន្ទាប់​​ពីបរិភោគផ្សិត​មួក​ ដែល​កំពុង​រីក​ដុះ​ដាល​នៅ​រដ្ឋ​កា​លី​ហ្វ័រ​ញ៉ាប្រទេស​សហរដ្ឋ​អាមេរិក​ បន្ទាប់​​ពីរដូវរងា​មានលាយ​ឡំ​​​ភ្លៀងធ្លាក់​​។​

ផ្សិតពុល។ ABC News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការចុះផ្សាយ ភ្នាក់ងារ AP, នៅ​ថ្ងៃទី​៧ ខែកុម្ភៈ នាយក​ដ្ឋាន​សុខភាព​សាធារណៈ​រដ្ឋកាលីហ្វ័រញ៉ា​ ជំរុញ​ឱ្យ​ប្រជាជន​ជៀស​វាង​ការដាំ​ផ្សិត​ទាំងអស់​គ្នា​ក្នុង​ឆ្នាំនេះ ពីព្រោះ​ផ្សិត​មួក​ងាប់​ប្រភេទ​នេះ​ ងាយ​ច្រឡំជាមួយ​ពូជ​ដែល​មានសុវត្ថិភាព​ផ្សេង​ទៀត ដែល​អាច​បរិភោគ​បាន។

យោង​តាមនាយកដ្ឋានសុខាភិបាល​បានឱ្យដឹងទៀត​ថា ចាប់​តាំងពីថ្ងៃទី១៨ ​ខែ​វិច្ឆិកា​មក មាន​ករណីពុលស្លាប់ដោយ​សារ​បរិភោគ​ផ្សិត​មួក​​លើស​ពី​ ៣ករណី​ ចំណែក​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​រាយការណ៍ថា​ មាន​អ្នក​ស្លាប់​ចំនួន ៤នាក់ និង​ប្តូរ​សរីរាង្គ​ថ្លើម​ ៣ នាក់។

គួរ​ឱ្យ​ដឹង​ថា​មនុស្ស​ដែល​រង​ហានិភ័យ​ខ្ពស់​រួម​មាន អ្នក​មាន​​ជំងឺ​ថ្លើមស្រាប់​ និង​ខ្សោយ​​ជា​ដើម​។ ចំណែក​អ្នក​ជំងឺជាច្រើន ​តម្រូវឱ្យពួក​គេ​ចូលបន្ទប់ថែទាំ​បន្ទាន់​ អ្នក​ទាំង​នោះ​មានអាយុចន្លោះ​ចាប់ពី ១៩ ខែ ដល់ ៦៧ ឆ្នាំ។

គួរ​ឱ្យ​ដឹង​ថា ផ្សិត​មួកមរណៈ គឺជាផ្សិតពុល​បំផុតមួយ​ក្នុងពិភពលោក ​ហើយផ្នែក​មួយ​នៃផ្សិត​នេះមួយ​​ក្រុម​តូច មាន​ផ្ទុកសារធាតុ​អា​ម៉ាតូ​ស៊ីន ​ជាសមាសធាតុដ៏​មានឥទ្ធិពលខ្ពស់​ បង្ក​ឱ្យ​ពុល​រហូត​ដល់​ស្លាប់​ ជាង​ ៩០ភាគ​រយនៅទូទាំងពិភពលោក។ ផ្សិត​ទាំង​នោះ​ ភាគ​ច្រើន​នៅ​ក្នុងឧទ្យាន​ទីក្រុង និងព្រៃ ជា​ពិសេស​អាច​រក​ឃើញ​នៅក្រោម​ដើមឈើ​មួយ​ប្រភេទ ឈ្មោះ​ថា​​ «អុក ឬ oak trees»។

វេជ្ជបណ្ឌិត លោក​ Craig Smollin នាយកផ្នែកវេជ្ជសាស្ត្រនៅ​រដ្ឋ​ San Francisco​ផ្នែក​ប្រព័ន្ធគ្រប់គ្រងជាតិពុលបាន​និយាយ​ថា​៖ «ក្នុង​មួយ​ឆ្នាំ ​មានអ្នក​ពុល​ដោយ​​​​ផ្សិត​នេះ​ ពី​ ២ទៅ​៥ដង»។​

លោក Smollin បានបន្ថែម​ថា៖ « រឿង​សំខាន់​នៅ​ឆ្នាំនេះ គឺគ្រាន់​តែ​ជា​​ការ​វាស់​ស្ទង់ចំនួន​អ្នក​ទទួល​ទានផ្សិត​នេះប៉ុណ្ណោះ ហើយ​មានជិត ៤០​ករណី​ វា​ច្រើន​មិនធម្មតា​ទេ»។

អ្នក​ជំនាញ​និយាយ​ថា សីតុណ្ហភាព​​ក្តៅ ប្រែ​ប្រួល​ឥត​ឈប់​ ​គួប​​ផ្សំ​​នឹង​​ភ្លៀង​​ធ្លាក់​​ដំបូង​​ នាំ​​ឱ្យ​​មាន​​ការ​រីក​រាល​​ដាល​យ៉ាង​ខ្លាំង​​ នៅ​​រដ្ឋ​កាលីហ្វ័រ​ញ៉ា​​ក្នុង​​ឆ្នាំ​​នេះ។

យ៉ាងណា ការ​បរិភោគ​ក្នុង​បរិមាណ​តិចតួច​ក៏​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន​ដែរ​ ហើយ​អ្នកជំនាញព្រមានថាពណ៌​របស់ផ្សិត មិន​អាច​​កំណត់ជាតិ​ពុល​របស់​វា​បាន​ទេ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម