ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃជាង ៣០០នាក់ ឡោមព័ទ្ធសាលាស្រុកក្នុងខេត្ត Suphan Buri ស្រែកតវ៉ាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ
ពលរដ្ឋថៃជាង៣០០នាក់នៅខេត្ត Suphan Buri ក៏កំពុងផ្ទុះកំហឹងផងដែរ ដោយពួកគេបានលើកគ្នាទៅតវ៉ានៅមណ្ឌលបោះឆ្នោតស្រុក Mueang Suphan Buri ស្រែកទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។

តាមការផ្សាយរបស់ Khaosod, ពលរដ្ឋទាំងនេះដែលជាអ្នកគាំទ្រគណបក្សប្រជាជន បានឡោមព័ទ្ធសាលាស្រុក ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅគ្រប់មណ្ឌលក្នុងខេត្ត Suphan Buri។
ពួកគេអះអាងមិនទទួលស្គាល់លទ្ធផលទេ ហើយជំរុញឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) រួមទាំងស្ថាប័នរដ្ឋាភិបាលផ្សេងទៀត អនុវត្តទៅតាមច្បាប់ កុំកំណត់ទុកជាមុនថា នរណាជាអ្នកឈ្នះបែបនេះ ព្រោះឆ្នោតមួយសន្លឹកៗរបស់ពួកគេពិតជាមានតម្លៃណាស់។

ការតវ៉ានេះកើតឡើង ចំពេលតំណាងបក្សប្រជាជនអះអាងថា ពួកគេរកឃើញភស្តុតាងនៃភាពមិនប្រក្រតី ជាពិសេសនៅក្នុងមណ្ឌលទី៤ ស្រុក Doem Bang Nang Buat ដែលមានការលួចប្រើសិទ្ធិបោះឆ្នោតជំនួសអ្នកដទៃ។
មិនត្រឹមប៉ុណ្ណឹង ពួកគេក៏រិះគន់ដែរថា មន្ត្រីនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនបានរាប់សន្លឹកឆ្នោតដោយលាក់លៀម មិនឲ្យប្រជាពលរដ្ឋចូលទៅមើលជិតៗបានឡើយ។ ពួកគេជឿថា មានការបន្លំសន្លឹកឆ្នោតរហូតដល់ទៅ ៧០%។

ជាការតវ៉ា ពលរដ្ឋទាំងជាង៣០០នាក់បញ្ជាក់ថា ពួកគេនឹងមិនរំសាយការជួបជុំឡើយ ដរាបណាមិនទាន់មានការបើកហឹបឆ្នោតរាប់ឡើងវិញភ្លាមៗ ព្រោះពួកគេបារម្ភថា ប្រសិនបើហឹបឆ្នោតត្រូវបានបញ្ជូនទៅដល់ EC កណ្តាល នោះដំណើរការប្តឹងផ្តល់នឹងត្រូវអូសបន្លាយដល់ទៅ ៩០ ថ្ងៃ ដែលយឺតពេលក្នុងការទប់ស្កាត់ការបញ្ជាក់អាសនៈសមាជិកសភា។
បញ្ហាក្រោយការបោះឆ្នោតនៅប្រទេសថៃកាន់តែកើតច្រើនឡើងៗ ដោយករណីថ្មីមួយទៀតគឺនៅខេត្ត ឈុនបុរី ដោយកាលពីរាត្រីថ្ងៃអង្គារទី១០ខែកុម្ភៈ ពលរដ្ឋនាំគ្នាជិះម៉ូតូប្រសាចដេញតាមរថយន្តដឹកហឹបឆ្នោត ព្រោះតែភាពមិនប្រក្រតី ពោលគឺរថយន្តបានជិះហួសគោលដៅដែលត្រូវទុកសន្លឹកឆ្នោត ឆ្ពោះទៅកាន់ទីតាំងអាថ៌កំបាំង។

រឿងហេតុត្រូវបានរាយការណ៍ដោយបេក្ខជនសមាជិកសភាមណ្ឌល៣ ខេត្តឈុនបុរី មកពីបក្សប្រជាជន Chawal Polmuangdee ដែល Live វីដេអូលើទំព័រ Facebook របស់ខ្លួនផ្ទាល់នៅម៉ោង៨យប់ ដោយអះអាងថា គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានផ្លាស់ប្តូរទីតាំងហឹបឆ្នោតដោយបំពាន ពោលគឺដំបូងឡើយ ពួកគេប្រាប់ថានឹងយកទៅការិយាល័យ EC ខេត្តឈុនបុរី ប៉ុន្តែបែរជាបើកបរហួសទីនោះទៅកាន់គោលដៅមិនច្បាស់លាស់ ទើបក្រុមការងាររបស់លោកដេញតាមពីក្រោយតែម្តង។
គេឃើញថារថយន្តដឹកហឹបឆ្នោតទាំងនោះ បានទៅចតនៅទីតាំងមួយដែលមើលទៅដូចជាឃ្លាំងទំនិញ ហើយកំពុងធ្វើការលើកហឹបឆ្នោតចុះ។ រឿងនេះបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន ដោយចោទសួរថា ហេតុអ្វីចាំបាច់ត្រូវប្តូរទីតាំងហឹបឆ្នោតនៅពេលយប់ជ្រៅបែបនេះ ហើយពលរដ្ឋស្រែកបង្ខំឲ្យមន្ត្រីចេញមកបកស្រាយ៕
ប្រភព៖ Khaosod
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


