Connect with us

ព័ត៌មានអន្ដរជាតិ

អូស្រ្តាលី កាត់បន្ថយជើងហោះហើរមកពី ឥណ្ឌា ដោយសារវីរុសបំប្លែងខ្លួនប្រភេទថ្មី

បានផុស

នៅ

ប្រទេសអូស្រ្តាលី នឹងកាត់បន្ថយចំនួនប្រជាជនរបស់ខ្លួនដែលអាចវិលត្រឡប់មកពីប្រទេសឥណ្ឌានិង បណ្តាប្រទេសស្ថិតក្នុងបញ្ជីក្រហមផ្សេងទៀត ដើម្បីទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី។

This image has an empty alt attribute; its file name is d5483d1881a46a9a7758cba299fa82cc1ee6c4f1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរឹតបន្តឹងនេះនឹងនាំឲ្យមានការកាត់បន្ថយ ៣០ភាគរយ នៃជើងហោះហើរត្រង់មកពីប្រទេសឥណ្ឌាទៅទីក្រុងស៊ីដនី និងជើងហោះហើរពិសេសដែលចុះចតនៅ ដែនដីភាគខាងជើង។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាតិ លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា លោកនឹងប្រកាសក្នុងរយៈពេល២៤ម៉ោងទៀត អំពីពេលវេលាដែលការរឹតត្បិតថ្មីនេះ នឹងចូលជាធរមាន។

This image has an empty alt attribute; its file name is http___blogs.ft_.com_the-world_files_2020_03_Vietnam-1.jpg

លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា “យើងកំពុងស្ថិតនៅចំកណ្តាល នៃការរីករាលដាល ជំងឺរាតត្បាតជាសកលលោក ហើយប្រទេសអូស្រ្តាលីបានទទួលជោគជ័យជាមួយរោគរាតត្បាតនេះ។ មានការរៀបចំព្រំដែនប្រកបដោយប្រសិទ្ធភាព។ នឹងនៅតែជាឱកាស សម្រាប់អ្នកដែលត្រូវវិលត្រឡប់មកពីកន្លែងនានាដូចជាប្រទេសឥណ្ឌា ប៉ុន្តែត្រូវស្ថិតក្នុងកាលៈទេសៈដែលគ្រប់គ្រងបាន”។

បច្ចុប្បន្ននេះ ប្រទេសអូស្រ្តាលី បានអនុញ្ញាតឲ្យពលរដ្ឋ ឬអ្នករស់នៅអចិន្ត្រៃយ៍ប្រមាណ៥,៨០០នាក់ ចូលក្នុងទឹកដីរបស់ខ្លួនរាល់សប្តាហ៍ មុនពេលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងសណ្ឋាគារ។ វាមិនច្បាស់ទេថា ក្នុងចំនួនទាំងនេះ តើមានប៉ុន្មាននាក់មកពីប្រទេសឥណ្ឌាក្នុងមួយសប្តាហ៍។

This image has an empty alt attribute; its file name is 2021-04-22T082220Z_1_VL7_RTRLXPP_2_LYNXPACKAGER.jpg

នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសានេះ ប្រទេសឥណ្ឌាបានរាយការណ៍ថា ករណីឆ្លងកូវីដ-១៩មានចំនួនជាង៣០ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងច្រើនបំផុតប្រចាំថ្ងៃក្នុងពិភពលោក ខណៈតួលេខអ្នកស្លាប់ក៏ឡើងខ្ពស់ជាប់កំណត់ត្រាដែរ។

លោក Morrison និយាយថា អូស្រ្តាលីនឹងយកគំរូតាមចក្រភពអង់គ្លេស ដែលហាមប្រាមការមកដល់ ប្រសិនបើពួកគេបានទៅទស្សនាប្រទេសណាមួយ នៅក្នុងបញ្ជីក្រហមនៃប្រទេសទាំង៤០ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ក្រោយរកឃើញវីរុសបំប្លែងខ្លួនថ្មី N501Y ហុងកុង ហាមជើងហោះហើរមកពី៣ប្រទេស មានមួយនៅអាស៊ីអាគ្នេយ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៦ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៧ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៧ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម