ព័ត៌មានជាតិ
អាវុធហត្ថរាជធានីថ្លែងអំណរគុណចំពោះ អង្គការសប្បុរសធម៌និងសប្បុរសជនដែលបានផ្តល់អំណោយក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះ អង្គការសប្បុរសធម៌ និងសប្បុរសជនដែលបានផ្តល់អំណោយក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩ដ៍កាចសាហាវ ដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង៥០នាក់ និងឆ្លងជិត៨០០០នាក់ហើយគិតត្រឹមថ្ងៃទី២២ ខែមេសានេះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងបែបនេះខណៈពេលចាត់តំណាងទទួលអង្ករចំនួន ៥តោន ពីអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ និងភេសជ្ជៈ Beauti Drink ចំនួន១៥០កេស ពីក្រុមហ៊ុន ស៊ី ឡាយថ៍ ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារតំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ អង្ករ និងភេសជ្ជៈ ដល់អាវុធហត្ថរាជធានីភ្នំពេញក្នុងពេលយុទ្ធនាការប្រឆាំងកូវីដ១៩ដ៍កាចសាហាវនាពេលនេះ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ