Connect with us

ព័ត៌មានអន្ដរជាតិ

អង់​គ្លេស​ប្តេជ្ញាចិត្ត​បញ្ជូន​កងកម្លាំង​​​ចូលរួម​​បេសកកម្ម NATO នៅ​តំបន់​អាក់​ទិក​

បានផុស

នៅ

កង​​កម្លាំង​ប្រដាប់​អាវុធ​អង់គ្លេសនឹង​ដើរតួយ៉ាងសំខាន់​ក្នុងបេសកកម្ម​នៅ​តំបន់​អាក់​ទិក​ (​Arctic Sentry) របស់​អង្គការណាតូ (NATO) ស្រប​ពេល​ដែល​ប្រទេស​អង់​គ្លេស​ បាន​សន្យា​ថានឹង​បង្កើន​ចំនួន​ទាហាន​ទ្វេ​ដង​​រហូតដល់ ២ ០០០ នាក់​ក្នុង​រយៈ​ពេល​បី​ឆ្នាំ។ នេះ​​បើ​តាមរដ្ឋ​មន្ត្រី​ការពារ​ជាតិ​ លោក John Healey ថ្លែង​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ន័រវេស​​ថ្ងៃ​ពុធនេះ​។ ​

លោក John Healey ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្មនេះ​ មានគោលបំណង​ពង្រឹង​សន្តិសុខ​នៅក្នុងតំបន់អាក់ទិក ​រួម​ទាំង​​ Greenland ផង​ដែរ​ បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូ​ណាល់​ ត្រាំ ​ថ្លែង​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​ចង់​ទិញ​យក​កោះ​នេះ​។ យ៉ាងណាមិញ​ Greenland ជា​ទឹក​ដីស្វយ័តរបស់​​ដាណឺម៉ាក និង​​ជា​សមា​ជិក​​ណាតូ។

លោក Healey បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖«តម្រូវ​ការ​លើ​វិស័យ​ការពារ​ជាតិ​កំពុង​កើនឡើង ហើយ​រុស្ស៊ីជា​អ្នក​​​គំរាម​កំហែង​​ដ៏​​ធំ​បំផុត​ក្នុង​តំបន់អាក់ទិក និង​សន្តិសុខ​ខាងជើង​នៃ​តំបន់​ ដែល​យើង​មើល​​ឃើញ​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់»។

លោក Healey នឹង​ពិភាក្សាពី​សំណើ​សម្រាប់​បេសកកម្ម​ ជា​មួយ​សម​ភាគី​​របស់​ខ្លួន​ ​ឯ​ទី​ស្នាក់ការកណ្តាល​របស់អង្គ​ការ​ណាតូ​ ក្នុង​ទីក្រុង​ព្រុច​សែល​ នៅថ្ងៃព្រហស្បតិ៍។

គួរ​បញ្ចាក់​ថា កិច្ចប្រជុំនេះនឹងធ្វើឡើង​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ដូណាល់ ត្រាំ​ ថា​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​បរាជ័យ​ក្នុងការ​ធានា​​ភាព​ត្រឹម​ត្រូវ​​របស់​ Greenland ប្រឆាំង​នឹង​រុស្ស៊ី ឬ​ប្រទេសចិន។

លោក​បន្ថែម​ថា​៖ «យើង​ឃើញប្រធានាធិបតី​រុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន​ បង្កើត​ក្រុម​យោធា​យ៉ាង​រហ័ស​នៅក្នុងតំបន់ រួម​ទាំង​​ការបើក​មូលដ្ឋាន​សង្រ្គាម​ត្រជាក់​ចាស់​ឡើង​វិញ​ទៀត​ផង​»។

លើស​ពី​នេះ រដ្ឋាភិបាលអង់គ្លេស​បានប្តេជ្ញាចិត្ត​ចំណាយ​លើវិស័យ​ការពារជាតិ​យ៉ាង​ធំ ចាប់​តាំង​ពី​ការ​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់ បន្ទាប់​ពី​ការ​ដាក់​សម្ពាធ​​របស់​ ​លោក ដូណាល់​ ត្រាំ​ លើ​ទ្វីប​អឺរ៉ុប​ ឱ្យ​បន្ថែម​សមត្ថភាព​ធា​នាការពារ​​ដល់​​ទ្វីប​នេះ​។

ចំណែក ការផ្លាស់ប្តូរនេះកើតឡើង​ពេល​ដែល​សម្ព័ន្ធ​សន្តិសុខ​នៃ​​កងកម្លាំង​បេសកកម្មរួម​ ដែល​ដឹកនាំដោយចក្រភពអង់គ្លេស គ្រោង​នឹង​ធ្វើ​សកម្មភាព​យោធា​សំខាន់ៗ​នៅ​ក្នុងតំបន់​ភាគ​ខាង​ជើង។ ក្នុង​នោះ​មាន​កង​កម្លាំង​រាប់​រយ​នាក់ បាន​ដាក់​ពង្រាយ​នៅទូទាំង​អ៊ី​ស្លង់(Iceland)​ ច្រក​សមុទ្រ​ដាណឺម៉ាក និង​ន័រវែស ក្នុង​សមយុទ្ធមួយ​ដែល​គ្រោង​​ធ្វើ​ឡើង​នៅខែ​កញ្ញា​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម