ព័ត៌មានជាតិ
ចាប់ពីថ្ងៃ ០១ មីនា ការតភ្ជាប់ចរន្តអគ្គិសនីតាមផ្ទះពលរដ្ឋក្រោម ២០ អំពែនឹងមិនគិតថ្លៃសេវា
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីការកែទម្រង់លើវិស័យអគ្គិសនី ដើម្បីទាក់ទាញការវិនិយោគ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

ពាក់ព័ន្ធការកែទម្រង់និងទិសដៅការងាររបស់វិស័យថាមពលនៅក្នុងប្រទេសកម្ពុជា លោករដ្ឋមន្រ្តីបានថ្លែងថា ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជានឹងលើកលែងការបង់ថ្លៃសេវាសម្រាប់ការតភ្ជាប់ចរន្តអគ្គិសនីដល់ពលរដ្ឋតាមលំនៅដ្ឋានដែលប្រើប្រាស់កម្លាំង ៥ អំពែ ១០ អំពែ និង ២០ អំពែ។
បន្ថែមពីនេះ ជាការសម្រួលនីតិវិធីរដ្ឋបាល ការតភ្ជាប់ចរន្តអគ្គិសនីសម្រាប់អតិថិជនខ្នាតតូចនឹងបន្ថយពេលវេលាពី ១៥ ថ្ងៃ មកនៅត្រឹម ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ។

លោករដ្ឋមន្រ្តីក៏បានលើកពាក់ព័ន្ធការគាំទ្រវិស័យសេដ្ឋកិច្ច ដោយរដ្ឋបានទម្លាក់ថ្លៃអគ្គិសនីមកត្រឹម ៤៨០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់ជួយដល់ផ្នែកកសិកម្ម ការស្រោចស្រព និងការកែច្នៃផលិតផលកសិកម្ម។ ថ្លៃអគ្គិសនីសម្រាប់សណ្ឋាគារក៏ត្រូវបានកាត់បន្ថយ ដើម្បីរុញច្រានវិស័យទេសចរណ៍ផងដែរ។
បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា បច្ចុប្បន្នមានភូមិទូទាំងប្រទេសប្រមាណ ៩៩.១% បានភ្ជាប់អគ្គិសនីពីបណ្តាញជាតិ ហើយលំនៅដ្ឋានជិត ៩៦% បានតភ្ជាប់រួចរាល់។ ចំពោះភូមិដែលមិនទាន់មានការតភ្ជាប់អគ្គិសនីពីបណ្តាញជាតិ គឺត្រូវបានដាក់ពង្រាយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យជាបណ្តោះអាសន្ន៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


